Cctimesw1140xh150cm copy

ចិន-វៀតណាមតភ្ជាប់ផ្លូវក្រោមដី ដើម្បីជំរុញពាណិជ្ជកម្មតាមព្រំដែន

CHINA-CAMBODIA HOTLINE
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 «ផ្លូវរូងក្រោមដី»នៅតំបន់ស្វយ័ត Guangxi របស់ចិន និង ខេត្ត Lang Son របស់វៀតណាម។រួបភាព៖ CCTV

 

ចិន៖ ក្រុមវិស្វករនៃប្រទេសចិន និង វៀតណាម កាលពីសប្តាហ៍មុន បានសម្រេចជោគជ័យនៃការតភ្ជាប់ជាផ្លូវការនូវ «ផ្លូវរូងក្រោមដី» នៃកំពង់ផែ Smart ចិន-វៀតណាម ដែលជាគម្រោងសាងសង់ ដើម្បីជួយសម្របសម្រួលពាណិជ្ជកម្មឆ្លងព្រំដែន នៅតំបន់ស្វយ័ត Guangxi របស់ចិន និង ខេត្ត Lang Son របស់វៀតណាម។  

ការតភ្ជាប់គម្រោងដឹកជញ្ជូនក្រោមដីរបស់ចិន និង វៀតណាមនេះ គឺជាគម្រោងសាកល្បងមួយក្នុងចំណោមគម្រោងសាកល្បងពីរក្រោមគម្រោងកំពង់ផែឆ្លាតវៃ ចិន-វៀតណាម ដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគី និងសម្រួលដំណើរការព្រំដែន។ វាមានគោលបំណង "ធានាឱ្យមានលំហូររលូនឆ្លងកាត់កំពង់ផែព្រំដែន ពន្លឿនការធ្វើឱ្យប្រសើរឡើង និង ការបើកកំពង់ផែ ធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ជំរុញកិច្ចសហប្រតិបត្តិការកំពង់ផែឆ្លាតវៃ និង ការពន្លឿនការធ្វើសមាហរណកម្មនៃខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និង ការផ្គត់ផ្គង់។

ស្ថិតនៅភាគពាយព្យនៃមជ្ឈមណ្ឌលត្រួតពិនិត្យទំនិញ គម្រោងផ្លូវរូងក្រោមដីនេះ មានទំហំជិត ១២០,០០០ ម៉ែត្រការ៉េ ជាមួយនឹងការវិនិយោគប៉ាន់ស្មានប្រហែល៧៦០ លានយន់ (ប្រហែល ១០៥ លានដុល្លារអាម៉េរិក។ច្រករបៀងនេះ ត្រូវបានគេរំពឹងថានឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងវៀតណាម ខណៈពេលដែលផ្តល់នូវការជំរុញសេដ្ឋកិច្ចដ៏សំខាន់ដល់តំបន់ព្រំដែន។

គួរបញ្ជាក់ថា ចំណូល​បាន​ពី​ការ​នាំ​ចូល និង ​នាំ​ចេញ​រវាង ​ប្រទេស​វៀតណាម និង​ប្រទេស​ចិន ​បាន​ឈាន​ដល់​ជិត ១៣០.៨​ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​រយៈពេល​៨​ខែ​ដំបូង នៃ​ឆ្នាំ​នេះ​។ ដោយ​ក្នុង​ចំណោម​តួលេខ​នេះ តម្លៃ​នាំ​ចេញ​របស់​វៀតណាម​មាន​ចំនួន ៣៨.២៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​កើនឡើង ៣,៩% ធៀប​នឹង​ឆ្នាំ​មុន​។ប្រទេស​វៀតណាម​មាន​ទំនិញ​ចំនួន​១០​មុខ ដែល​មាន​ចំណូល​ពី​ការ​នាំ​ចេញ​ជាង​១​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​មួយ​មុខ​ៗ ដោយ​រួម​ទាំង ​ទូរស័ព្ទ និង​គ្រឿងបន្លាស់​កុំព្យូទ័រ ផលិតផល​អេ​ឡិច​ត្រូ​និក កាមេរ៉ា​, ផ្លែ​ឈើ និង ​បន្លែ​, គ្រឿង​ម៉ាស៊ីន ឧបករណ៍ និង ​គ្រឿងបន្លាស់​សម្រាប់​ការងារ​គ្រឿង​ម៉ាស៊ីន​ជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង