Cctime 6monthsfree desktop
Cc times  web banner kh (2)

【វីដេអូ】សម្តេចហ៊ុន សែនចោទជាសំណួរថា«បើអត់ពីចិន តើអ្នកណាជួយកម្ពុជា»

នយោបាយ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សម្តេចហ៊ុន សែន សម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានចោទជាសំណួរនាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នេះថា«បើអត់ពីចិន តើមានអ្នកណាជួយកម្ពុជា» ហើយសម្តេចនឹងចុះចេញពីតំណែងបើមានអ្នកឆ្លើយសំណួរនេះចេញ។

ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការ នៃមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ សម្ដេច ហ៊ុន សែន បានលើកឡើងថា មានបុគ្គលមួយចំនួន ចេះតែចោទកម្ពុជាថាទ្រចិន ហើយអ្នកខ្លះឃើញចិនមកជួយធ្វើផ្លូវផ្ដល់ជាជំនួយឥតសំណង ផ្ដល់ជាប្រាក់កម្ចីដល់កម្ពុជា បែរជាថាកម្ពុជារណបចិន ជ្រើសរើសរកចិន ចោលមហាអំណាចនេះ ចោលមហាអំណាចនោះ។

សម្ដេចបានសង្កត់ធ្ងន់ថា បើផ្លូវ និងស្ពាន ចិនមិនបានធ្វើទេ តើអ្នកណាមកធ្វើជួស? អ្នកណាមកជួយកម្ពុជា?

សម្ដេច មានប្រសាសន៍ថា ៖«បើក្រឡេកមើលទៅវិញ តាមផ្លូវលេខមួយ គឺជប៉ុនជាអ្នកធ្វើ ស្ពានគីហ្សូណា ស្ពានអ្នកលឿង គឺជប៉ុនជាអ្នកធ្វើ ប៉ុន្តែដល់ទៅតភ្ជាប់ចេញពីភ្នំពេញចេញទៅព្រែកក្ដាម និងស្ពានព្រែកក្ដាម ចិនជាអ្នកធ្វើ សូម្បីតែផ្លូវតទៅសៀមរាប ក៏ចិនគឺជាអ្នកធ្វើ ទាំងស្ពានព្រែកតាមាក់ និងផ្លូវនៅវាលវែងជាដើម សួរថាបើចិនកុំលូកដៃចូល តើអ្នកណាជួយ?»

សម្ដេចបន្តទៀតថា បុគ្គលមួយចំនួន យកតែរឿងអាក្រក់មួយផ្នែក យកមកនិយាយថាកម្ពុជាទៅជាមួយចិន ហើយរហូតដល់ប៉ុន្មានថ្ងៃនេះ ក៏ចោទកម្ពុជាថាបានប្រគល់កំពង់ផែរាមឲ្យទៅចិនប្រើប្រាស់ផ្ដាច់មុខទៀតផង តែអ្នកទាំងនោះមិនបានជួយធ្វើអ្វីដែលជាប្រយោជន៍សោះឡើយ។

ទន្ទឹមនឹងនេះ សម្ដេចក៏បានលើកឡើងដែរថា ដោយសារតែកម្ពុជាមានហេដ្ឋារចនាសម្ព័នល្អ ទើបប្រជាជនអាចដើរលេងបានស្រួល ហើយក៏ដោយសារតែប្រជាជនមានលទ្ធភាព និងមានមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់ ទើបអាចដើរហើរទៅទីកន្លែងកម្សាន្តបានគ្រប់ៗគ្នា៕



ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង