កូរ៉េខាងត្បូង៖ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសកូរ៉េ បានបញ្ជាក់ថានៅថ្ងៃទី២៥ កុម្ភៈនេះថា គិតត្រឹមថ្ងៃនេះ មិនទាន់មានពលរដ្ឋខ្មែរណាម្នាក់មានផ្ទុកនូវមេរោគ Covid-19ទេ។ស្ថានទូតបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េទាំងអស់ ប្រកបរបរទទួលទាន និង ធ្វើការងារប្រចាំថ្ងៃជាធម្មតា កុំជឿព័ត៌មានក្លែងក្លាយតាមបណ្តាញសង្គមខ្លះដែលមានលក្ខណៈបំផិតបំភ័យខុសពីការពិត។
ការចេញមុខបំភ្លឺរបស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសកូរ៉េពេលនេះ ធ្វើឡើងពីមាន ករណីពលករខ្មែរម្នាក់ធ្វើការនៅតំបន់០៤១ ដែលត្រូវបានព័ត៌មាន និងមតិមួយចំនួនសង្ស័យថាមានផ្ទុកមេរោគកូរ៉ូណា ។
បើតាមស្ថានទូត ក្រោយពីក្រុមគ្រូពេទ្យជំនាញពិនិត្យរួចរាល់មក បញ្ជាក់ថាពលករខាងលើនេះមិនមានផ្ទុកនូវមេរោគកូរ៉ូណាទេ ហើយមកដល់ពេលនេះក៏ នេះដែរ។ស្ថានទូត បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េទាំងអស់ ប្រកបរបរទទួលទាន និងធ្វើការងារប្រចាំថ្ងៃជាធម្មតាតាមការកំណត់របស់រោងចក្រ សហគ្រាស កសិដ្ឋាន គ្រឹះស្ថានសិក្សា ឬស្ថាប័នផ្សេងៗ និងធ្វើតាមការណែនាំពីវិធីការពាររបស់អាជ្ញាធរកូរ៉េ និងជាពិសេសកុំជឿព័ត៌មានក្លែងក្លាយតាមបណ្តាញសង្គមខ្លះដែលមានលក្ខណៈបំផិតបំភ័យខុសពីការពិតជាក់ស្តែង។