ភ្នំពេញ៖សម្តេនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារលិខិតមួយដេីម្បីអរអរសាទរប្រមុខដឹកនាំចិនក្នុងឱកាស«ខួបអនុស្សាវរីយ៍ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន»។ នៅក្នុងសារលិខិតនេះក៏បានរំលេចឡេីងនូវទំនាក់ទំនងនៃការបង្កេីតឡេីងនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជា ក្នុងការប្រឈមមុខប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ១៩ លេីឆាកអន្តរជាតិ។
បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកំឡុងពេលនៃការផ្ទុះឡេីងនូវកូវីដ១៩ កម្ពុជា និងចិនបានបង្កេីតឡេីងនូវកិច្ចការរួមគ្នាជាច្រេីនទៀតដូចជា កម្ពុជាបានផ្តល់ជំនួយសម្ភារទប់ស្កាត់នឹងវីរុសកូវីដ១៩ ដែលជាជំនួយដំបូងដែលទីក្រុងWuhan បានទទួលពីកម្ពុជា។ រីឯចិនក៏បានបញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តទប់ស្កាត់នឹងវីរុសកូវីដ១៩មកកម្ពុជាវិញផងដែរ ។