Cctimesw1140xh150cm copy

ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឱ្យបង្កើត«គណបក្សសន្តិភាពជាតិ»របស់លោករស់ សារ៉ុម

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងមហាផ្ទៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យបង្កើត«គណបក្សសន្តិភាពជាតិ»របស់លោក រស់ សារ៉ុម ដែលមានទីស្នាក់ការកណ្តាលនៅភូមិអូរណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។នេះបើយោងតាមសេចក្តីជម្រាបជូនរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅកាន់លោក រស់ សារ៉ុម តំណាងស្ថាបនិកគណបក្ស។

ដើម្បីទទួលបានសុពលភាព ក្រសួងមហាផ្ទៃ បានណែនាំដល់លោក រស់ សារ៉ុម ត្រូវរៀបចំបែបបទ និង បំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមកថាខណ្ឌទី២ មាត្រា ៩ មាត្រ១៨ថ្មី មាត្រា១៩ថ្មី និង មាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយរបស់កម្ពុជា។

លោក រស់ សារ៉ុម តំណាងស្ថាបនិកគណបក្ស បានថ្លែងប្រាប់សារព័ត៌មាន ស៊ីស៊ីថាមស៍ថា ក្រោយទទួលបានសេចក្តីសម្រេចអនុញ្ញាតពីក្រសួងមហាផ្ទៃហើយ លោកនឹងប្រជុំរៀបចំបង្កើតគណកម្មការបណ្តោះអាសន្នមួយ ដើម្បីប្រមូលអ្នកគាំទ្រនៅទូទាំងប្រទេសកម្ពុជា ហើយនៅថ្ងៃទី ២៣ តុលាខាងមុន លោកនឹងបើកកិច្ចប្រជុំថ្នាក់ដឹកនាំគណបក្សប្រមាណជិត២០០នាក់ នៅភ្នំពេញ ដើម្បីប្រកាសរួមពីការបង្កើតគណបក្ស និងការដាក់ចេញទិសដៅនយោបាយចូលរួមអភិវឌ្ឍប្រទេសកម្ពុជាដោយសន្តិភាព សម្រាប់ថ្ងៃអនាគត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង