Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាស្នេីសុំរុស្សីផ្តល់ជំនួយ«ថ្នាំវ៉ាក់សាំងកូវីដ១៩»ដល់កម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖ឯកឧត្តម អាណាថូលី បូរូវីក (ANATOLY BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សីប្រចាំកម្ពុជា និង សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

(ភ្នំពេញ)៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម អាណាថូលី បូរូវីក (ANATOLY BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សីប្រចាំកម្ពុជា។នៅក្នុងជំនួបនោះ បានស្នេីសុំដល់រុស្សីផ្តល់នូវជំនួយថ្នាំវ៉ាក់សាំងកូវីដ១៩ដល់កម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងប្រទេស។

នៅក្នុងជំនួបនោះឯកឧត្តម អាណាថូលី បូរូវីក (ANATOLY BOROVIK) បានគូសបញ្ជាក់ថា ទំនាក់ទំនងការទូតមកទល់ពេលនេះគឺមានរយៈពេល៦៤ឆ្នាំ ហើយនៅឆ្នាំក្រោយនេះគឺជាខួប៦៥ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងរុស្ស៊ី។នៅក្នុងបេសកកម្មការទូតនៅកម្ពុជានេះ ឯកឧត្តមនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាដើម្បីពង្រឹងចំណងមិត្តភាព និងសហប្រតិបត្តិការដែលមានស្រាប់នេះ ឱ្យមានការរីកចម្រើនកាន់តែខ្លាំងឡើងថែមទៀត ជាពិសេសលើវិស័យ អភិវឌ្ឍន៍ធនធានមនុស្ស សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត និងវិស័យដទៃទៀតដែលនាំមកនូវការរីកចម្រើនសម្រាប់ប្រទេសទាំង២។

ឯកឧត្តម ឧត្តម អាណាថូលី បូរូវីក (ANATOLY BOROVIK) អបអរសាទរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរ ចំពោះកថ្ងៃខួបទី២៧ ឆ្នាំនៃថ្ងៃបង្កើត និងការប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃនេះ។សម្រាប់ទូតរុស្ស៊ីតាមពិតទៅ អាណា​​ថូលី បូរូវីក (ANATOLY BOROVIK) បានមកកាន់ប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៨៤ ដែលមកបម្រើការងារជាលេខាទូតរបស់ស្ថានទូតរុស្ស៊ី ។ ឯកឧត្តមបានចំណាយពេលជាច្រើនឆ្នាំនៅកម្ពុជា ហើយឯកឧត្តមក៏អាចនិយាយភាសាខ្មែរបានយ៉ាងច្រើនទៀតផង។ ឯកឧត្តម ANATOLY BOROVIK បានមើលឃើញពីដំណើរការវិវត្តន៍ដ៏ឆាប់រហ័សនៃប្រទេសកម្ពុជា និងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងរុស្ស៊ី ដែលកំពុងរីកចម្រើនទៅមុខជាលំដាប់។

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍អំពីជំនួយរបស់រុស្ស៊ីមកកម្ពុជា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាពិសេសការជំនួយលើវិស័យអប់រំ ដែលបានបណ្តុះបណ្តាលនូវធនធានមនុស្សល្អៗសម្រាប់បម្រើការងារនៅក្នុងប្រទេសកម្ពុជា ដែលបានជួយជំរុញឲ្យកម្ពុជារីកចម្រេីនរហូតមកដល់ពេលនេះ។

លើសពីនេះទៅទៀតសម្តេចតេជោនាយករដ្ឋមន្រ្តី​ក៏បានសំដែងនូវការអបអរសាទរចំពោះរុស្ស៊ីផងដែរដែលបានរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ។ សម្ដេចបានមានប្រសាសន៍ថា ការរកឃើញវ៉ាក់សាំងប្រឆាំងនឹងជម្ងឺ Covid 19 នេះ អាចជួយដល់ពិភពលោកយើងក្នុងការប្រយុទ្ធប្រឆាំងជំងឺដែលកំពុងធ្វើអោយមានបញ្ហាប្រឈមជាច្រេីនរួមទាំងញ្ហាសេដ្ឋកិច្ច​ សង្គមនិងការទំនាក់ទំនងរវាងប្រទេសជាច្រេីននៅក្នុងពិភពលោក។ ទន្ទឹមនឹងនោះដែរ​ សម្តេចតេជោក៏បានស្នេីសុំដល់រុស្សីផ្តល់នូវជំនួយថ្នាំវ៉ាក់សាំងកូវីដ១៩ដល់កម្ពូជាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងប្រទេស។

យ៉ាងណាក៏ដោយ ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សីប្រចាំកម្ពុជា មិនទាន់មានការឆ្លើយតបនោះទេ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី បានក្លាយជាប្រទេសដំបូងក្នុងពិភពលោក ផ្តល់ការអនុម័តជាផ្លូវការ ចំពោះថ្នាំវ៉ាក់សាំងកូវីដ១៩ ក្រោយរយៈពេលតិចជាង២ខែ បន្ទាប់ពីតេស្តសាកល្បងលើមនុស្ស ហើយថ្នាំវ៉ាក់សាំងនេះ ត្រូវបានទីក្រុងមូស្គូកើតសរសើរថា ជាភស្តុតាងនៃសមត្ថភាព ខាងវិទ្យាសាស្ត្រ។លោក ពូទីន បាននិយាយថា ថ្នាំវ៉ាក់សាំង ដែលអភិវឌ្ឍផលិតឡើង ដោយវិទ្យាស្ថាន Gamaleya របស់ទីក្រុងមូស្គូ គឺមានសុវត្ថិភាព និងថា វាក៏ធ្លាក់ចាក់ឲ្យកូនស្រីម្នាក់ របស់លោកផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង