Cctimesw1140xh150cm copy

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំទស្សនាកិច្ចសាលារៀនឆ្លាតវៃនៅទីក្រុងShenzhen ដើម្បីជំរុញឲ្យមានការអប់រំឌីជីថលនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡាបានទៅបំពេញទស្សនកិច្ចនៅទីក្រុងសិនជិន ប្រទេសចិន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ក្នុងដំណើរបំពេញទស្សនកិច្ចនោះ គណៈប្រតិភូបានទៅទស្សនាកិច្ចសាលារៀនឆ្លាតវៃនៅទីក្រុង Shenzhen ដែលមានឈ្មោះថាសាលាពិសោធន៍ Shenzhen No.2 ដើម្បីទទួល បទពិសោធន៍ថ្មីស្វែងយលពីការផ្លាស់ប្តូរវិស័យអប់រំបែបឌីជីថល។

ក្នុងដំណើរទស្សនាកិច្ចនេះ គណៈប្រតិភូបានសិក្សាលម្អិតអំពីការអនុវត្តការបង្រៀនតាមវិធីឌីជីថល ការសាងសង់សន្តិសុខឌីជីថលក្នុងបរិវេណសាលា ការសាងសង់បណ្តាញ និងមជ្ឈមណ្ឌលទិន្នន័យ និងបានជជែកស៊ីជម្រៅជាមួយសាលាស្តីពីការសាងសង់បរិវេណសាលាបែបឌីជីថល។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ថ្នាក់រៀនសាលាពិសោធន៍ Shenzhen No.2 គឺជាសាលាសាកល្បងផ្តល់ព័ត៌មានអប់រំដំបូងមួយក្នុងប្រទេសចិន ដោយសាលានេះបានចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីធ្វើសមាហរណកម្មហេដ្ឋារចនាសម្ព័ន្ធ ICT និងការបង្រៀន ដោយប្រើប្រាស់ Huawei IdeaHub ជាស្ថានីយបង្រៀន ដើម្បីបង្កើតថ្នាក់រៀនឆ្លាតវៃដែលមានច្រើនទម្រង់ រួមមានការបង្រៀនតាមអ៊ីនធឺណិត និងក្រៅបណ្តាញ ដើម្បីបង្កើតគំរូថ្មីនៃបរិវេណសាលាឆ្លាតវៃ ។

ថ្នាក់រៀននៃសាលាពិសោធន៍ Shenzhen No.2 មិនមានក្តារខៀន និងគ្មានធូលីដីស។ ដោយយកHuawei IdeaHub ជាស្នូល បំពាក់ដោយក្តារខៀន និងកម្មវិធី IoT បង្កើតជាទម្រង់បង្រៀនតាមបែបអន្តរកម្មដែលផ្តោតលើសិស្សជាចម្បង ដើម្បីបង្កើននូវប្រសិទ្ធភាព និងគុណភាពនៃការរៀបចំមុនពេលបង្រៀន និងការបង្រៀនក្នុងថ្នាក់។ គួបផ្សំជាមួយនឹងដំណោះស្រាយបណ្តាញអ៊ីនធឺណិតនៅក្នុងបរិវេណសាលារបស់ក្រុមហ៊ុន Huawei សម្រេចបាននូវបណ្តាញបរិវេណ 10G ដែលមានគុណភាពខ្ពស់ និងបណ្តាញឥតខ្សែពេញលេញ Wi-Fi 6 ដើម្បីធានាថាបណ្តាញអ៊ីនធឺណិតសម្រាប់ការបង្រៀនមិនមានភាពយឺតយ៉ាវ និងមានភាពងាយស្រួលក្នុងការទាញយក និងមើលឯកសារបង្រៀនបានយ៉ាងងាយស្រួល។

តាមរយៈការរួមបញ្ចូលគ្នារវាងស្ថានីយឆ្លាតវៃជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាអេកូឡូស៊ីផ្នែករឹងបង្រៀន និងសូហ្វវែរនៃការបង្រៀន សាលារៀនបានពង្រឹងអន្តរកម្មរវាងគ្រូ និងសិស្ស និងផ្តល់មតិកែលម្អទាន់ពេលវេលា ធ្វើឱ្យការបង្រៀនក្នុងថ្នាក់កាន់តែមានភាពរស់រវើក និងធ្វើឱ្យសិស្សមានចំណាប់អារម្មណ៍ និងគំនិតផ្តួចផ្តើមក្នុងការសិក្សា។ ថ្នាក់រៀននីមួយៗត្រូវបានបំពាក់ដោយឧបករណ៍ថត និងចាក់ផ្សាយជាប្រចាំ ដើម្បីប្រមូលធនធានបង្រៀនរបស់សាលា និងជួយសម្រួលដល់ការរៀនក្រោយថ្នាក់របស់សិស្ស។ លើសពីនេះ ថ្នាក់រៀនក៏ត្រូវបានបំពាក់ដោយឧបករណ៍ IoT និងឧបករណ៍ចាប់សញ្ញា គ្រូបង្រៀនអាចបញ្ជាការផ្លាស់ប្តូរឧបករណ៍ចាប់សញ្ញា IoT ដ៏ឆ្លាតវៃ ដូចជាម៉ាស៊ីនត្រជាក់ អំពូលភ្លើងជាដើមទៅតាមពេលវេលាចូលរៀន និងចេញលេង។

នៅក្នុងថ្នាក់រៀន cloud នៃ សាលាពិសោធន៍ Shenzhen No. 2 គ្រូបង្រៀនអាចចែករំលែកការបង្រៀនតាមរយៈអនឡាញ( courseware) និងក្តារខៀន(Write on the blackboard) ក្នុងពេលជាក់ស្តែង និងមើលរូបភាពសិស្សដែលកំពុងរៀននៅក្នុង cloud classroom។ ថ្នាក់រៀន Cloud ក៏ផ្តល់នូវសមត្ថភាពវិភាគឥរិយាបថ AI ដែលត្រូវការនៅក្នុងថ្នាក់រៀន គ្រូបង្រៀនអាចប្រើការវិភាគ AI ដើម្បីយល់ពីស្ថានភាពការស្តាប់មេរៀនរបស់សិស្សនៅក្នុងបន្ទប់រៀនពីចម្ងាយ ក្នុងពេលវេលាជាក់ស្តែង ដោយសម្រេចបានការវិភាគបរិមាណត្រឹមត្រូវនៃអាកប្បកិរិយាសិស្សក្នុងថ្នាក់ និងបម្រើដល់សម័យកាលការអប់រំទិន្នន័យ។

ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានសម្តែងការកោតសរសើរចំពោះការសាងសង់សាលាឆ្លាតវៃនៃសាលាពិសោធន៍ Shenzhen No. 2 គណៈប្រតិភូបានស្វែងយលពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ សំដៅពង្រឹងការគ្រប់គ្រងសាលារៀន ការគាំទ្រដល់ការរៀន និងបង្រៀនរបស់គ្រូ និងសិស្ស ការសិក្សាស្រាវជ្រាវ ព្រមទាំងការអភិវឌ្ឍសាលារៀនឱ្យក្លាយទៅជាសាលារៀនឆ្លាតវៃ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណីសង្ឃឹមថានឹងបានរៀនសូត្រពីបទពិសោធន៍នេះ ដើម្បីជំរុញការផ្លាស់ប្តូរការអប់រំឌីជីថលនៅកម្ពុជា។

ក្នុងអំឡុងពេលនៅទីក្រុងសិនជិន ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាក៏បានទៅទស្សនាកិច្ចទីស្នាក់ការក្រុមហ៊ុនHuawei និង Huawei Dongguan European Town ដើម្បីសិក្សាស្វែងយល់បន្ថែមពីភាពរីកចម្រើននៃបច្ចេកវិទ្យារបស់ក្រុមហ៊ុននេះ ហើយក៏បានអញ្ចើញបានចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រជាសកលHuawei ICT 2023-2024 ផងដែរ ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង