681 ezgif.com resize
Swift cc time

ព្រះចៅស៊ុលតង់និងព្រះរាជបុត្រ«សោយក្រយា»ជាមួយសម្តេច ហ៊ុន សែន និងកូនប្រុសទាំង៣

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ព្រះចៅស៊ុលតង់ ហាជី ហា​សិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រប្រទេស​ប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រ អាប់​ឌុល ម៉ាទីន នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤នេះ បានសព្វព្រះរាជហឫទ័យ ស្តេចយាងសោយព្រះក្រយាជាមួយ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង កូនប្រុសសម្តេចទាំង៣រូប គឺ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និង សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ព្រះចៅស៊ុលតង់ បានយាងមកដល់កម្ពុជា នៅយប់ថ្ងៃទី២៩ ខែមេសា។ ការយាងមកកាន់កម្ពុជានាពេលនេះរបស់ព្រះអង្គ គឺដើម្បីសោយព្រះក្រយានាព្រឹកថ្ងៃទី​៣០ ខែមេសា ជាមួយសម្តេច ហ៊ុន សែន ដែលជាប្អូន​ធម៌ពៅ។ការយាងមកដល់នៃព្រះចៅស៊ុលតង់ គឺមានការទៅទទួលដោយផ្ទាល់ពីសម្តេច ហ៊ុន សែន។ព្រះរាជដំណើររបស់​ព្រះមហាក្សត្រប្រុយណេមកម្ពុជាពេលនេះ ពុំមានជំនួបផ្លូវការណាមួយនោះទេ គ្រាន់តែ​ជា​ការសោយ​ក្រយា។

សម្តេច ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ការអញ្ជើញទទួលព្រះរាជដំណើរដោយផ្ទាល់បែបនេះ មិន​មានអ្វីចម្លែកនោះទេ ព្រោះកាលពីឆ្នាំ២០១១ ពេលសម្តេចអញ្ជើញទៅប្រុយណេ ព្រះអង្គ​បានយាងបើករថយន្តដោយអង្គឯងមកទទួលសម្តេចនៅព្រលានយន្តហោះ ហើយជូន​ទៅ​​សណ្ឋាគារផងដែរ។


Khcct banner

អត្ថបទទាក់ទង