Cctimesw1140xh150cm copy

ឡាវគាំទ្រគម្រោង«ព្រែកជីកហ្វូណន»ខណៈវៀតណាមហាក់មិនពេញចិត្ត

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ នៅថ្ងៃទី ២៣ មេសា បានប្រកាសគាំទ្រគម្រោង«ព្រែកជីកហ្វូណនតេជោ»របស់កម្ពុជា។ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលដែលប្រធានរដ្ឋឡាវបំពេញទស្សនកិច្ចនៅកម្ពុជា។ជាមួយគ្នានោះ បានថ្លែងអរគុណកម្ពុជាដែលតែងតែជួយប្រទេសឡាវកន្លងមក។

ក្នុងជំនួបនោះជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក ថងលុន ស៊ីសុលីត ដែលជាមិត្តចាស់សម្តេច ហ៊ុន សែន បានថ្លែងរីករាយពីសមិទ្ធផលដែលកម្ពុជា និងឡាវអនុវត្តរួមគ្នាតាមរយៈទំនាក់ទំនងល្អក្នុងនាមជាប្រទេសជិតខាង។ក្នុងជំនួបនោះសម្តេច ហ៊ុន សែន បានស្នើសុំឲ្យលោក ថងលុន ស៊ីសុលីត គាំទ្រនូវគម្រោង« ព្រែកជីកហ្វូណន» របស់កម្ពុជា ពីព្រោះព្រែកជីកនេះ គឺមិនមានការប៉ះពាល់ដល់បរិស្ថាន ឬក៏លំហូរចរន្តទឹកអ្វីនោះទេ។សម្រាប់សម្តេចតែព្រែកជីកនេះ គឺជាការតភ្ជាប់រវាងទន្លេបាសាក់ ដើម្បីទៅកាន់សមុទ្រកម្ពុជា។

លោក ថងលុន ស៊ីសុលីត បានប្រកាសគាំទ្រគម្រោង«ព្រែកជីកហ្វូណន»របស់កម្ពុជា។លោក ថងលុន បានអរគុណចំពោះកម្ពុជា ដែលជានិច្ចកាលបានជួយគាំទ្រឡាវ ហើយសង្ឃឹមថា ទំនាក់ទំនងកម្ពុជា និង ឡាវ កាន់តែដំណើរការល្អ និង ជាដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

គម្រោងព្រែកជីកហ្វូណន មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។គម្រោងនេះនឹងអាចអនុញ្ញាតិឱ្យនាវាប្រភេទមួយចំនួនអាចចរាចរណ៍បានដូចជា៖ប្រភេទនាវាដែលអាចចេញចូលទន្លេនឹងសមុទ្រ ប្រភេទនាវាសាឡង់ដឹកទំនិញ ប្រភេទនាវាសាឡង់បូមស្តារ នាវាសណ្តោង ទូកទេសចរណ៍ និង នេសាទ អាចចេញចូលធ្វើប្រតិបត្តិការបានយ៉ាងប្រសើរ ហើយជួយសេដ្ឋកិច្ចកម្ពុជាដោយមិនពឹងប្រទេសជិតខាងដូចសព្វថ្ងៃ។

គម្រោងនេះ ត្រូវបានក្រុមអ្នកស្រាវជ្រាវ វៀតណាម និង អាម៉េរិក រួមគ្នាចេញមករិះគន់ ហើយសម្តែងក្តីបារម្ភពីផលប៉ះពាល់បរិស្ថាន។ប៉ុន្តែការរួមគ្នានេះ គេចាត់ទុកថា វៀតណាមកំពុងចូលដៃគ្នាជាមួយអាម៉េរិក ដើម្បីប្រឆាំងចិន ហើយយកលេស វាយប្រហារគម្រោងព្រែកជីកតេជោហ្វូណនរបស់កម្ពុជា ខណៈវៀតណាមខ្លួនឯងជីកព្រែកលើកទំនប់យ៉ាងច្រើន ដើម្បីការពារស្រូវ និង ដំណាំរបស់ពលរដ្ឋខ្លួន ហើយខូចខាតដំណាំកសិកម្មរបស់ពលរដ្ឋខ្មែរនៅតាមព្រំដែនយ៉ាងច្រើនហិកតា ដោយមិនបានសួរនាំកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង