Cctimesw1140xh150cm copy

មេបញ្ជាការកងទ័ពជើងគោកកម្ពុជានឹងទៅទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ 

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងដឹកនាំប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់កងទ័ពជើងគោក។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក ម៉ៅ សុផាន់ នឹងជួបសម្ដែងការគួរសមជាមួយ នាយសេនាធិការចម្រុះ នៃកងទ័ពសាធារណរដ្ឋកូរ៉េ និង ជួបពិភាក្សាទ្វេភាគីជាមួយសមភាគី នាយឧត្តមសេនីយ៍ ផាក អានស៊ូ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធារវាង ប្រទេសទាំងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ។

បើតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺអនុលោមតាមអនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាង កងទ័ពជើងគោកទាំងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលបានចុះហត្ថលេខាកាលឆ្នាំ២០២២កន្លងទៅ និងតាមផែនការ សកម្មភាពកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង