Cctimesw1140xh150cm copy

ជនជាតិចិន០២នាក់ល្មើសវិធានចត្តាឡឺស័កកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ជនជាតិចិន០២នាក់ល្មើសវិធានចត្តាឡឺស័កកម្ពុជា

ភ្នំពេញ៖យោងតាមការផ្ដល់ព័ត៌មានពី លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខា​ភិបាលកម្ពុជា បានថ្លែងថា ករណីជនជាតិចិន ០២នាក់ បានរត់ចេញពីសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដែលសកម្មភាពនេះបានល្មើសនឹងវិធាននៃចត្តាឡឺស័ករបស់កម្ពុជា។


អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា «ជនជាតិចិនចំនួនពីររូប ពិតជាបានរត់ចេញពីសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ប្រាកដមែន។ ពួកគាត់ជាអ្នកដំណេីរមកពីប្រទេសចិនមកដល់កម្ពុជានៅម៉ោងប្រហែល ១១ថ្ងៃត្រង់នៃថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ »។


នារសៀលថ្ងៃទី០៩​ ខែកញ្ញា​ ឆ្នាំ២០២០  ជនជាតិចិនទាំងពីរ​ក៏រត់ចេញពីសណ្ឋាគារនោះតែម្តង ដែលហេតុការណ៌នេះបានកេីតឡេីង​ បន្ទាប់ពីពួកគាត់ទាំងពីររូបនោះ​​ បានចូលស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ​ ដេីម្បីរង់ចាំលទ្ធផលតេស្តរកវីរុសកូវីដ-១៩​ ដោយសារមានទំនាស់គ្នីគ្នា​គាត់។​ 


សូមបញ្ជាក់ថា បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចបាន និងកំពុងតែស្រាវជ្រាវរកបុគ្គលទាំងពីរនាក់ខាងលើនេះហើយ​ ចំណែកឯលទ្ធផលតេស្តរបស់ជនជាតិចិនទាំងពីរនាក់ខាងលើ គឺអវិជ្ជមានវីរុសកូវីដ-១៩ ដែលតម្រូវឲ្យបន្តធ្វេីចត្តាឡីស័កជាបន្តទៀត ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង