Yearendyearend1140x150

សម្តេច ហ៊ុន សែន បន្តអំពាវនាវការពារ«សន្តិភាព»ខណៈពិភពលោកបារម្ភផ្ទុះសង្គ្រាមនៅដើមបូព៌ា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។រូបភាព៖ទទក

ភ្នំពេញ៖បុរសខ្លាំងរបស់កម្ពុជាដែលដឹកនាំប្រទេសពីសង្គ្រាមរាំងរៃរហូតមាន សុខសន្តិភាព គឺសម្តេច ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៅថ្ងៃទី ១៦ មេសា ឆ្នាំ២០២៤នេះ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា រួបរួមគ្នាការពារ និង ថែរក្សាសុខសន្តិភាព។ការអំពាវនាវនេះ ធ្វើឡើងចំពេលប្រជាជនកម្ពុជាកំពុងតែសប្បាយរីករាយជាមួយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និង ស្ថានការណ៍ពិភពលោកកំពុងមានការព្រួយបារម្ភពីការផ្ទុះសង្គ្រាមនៅតំបន់ដើមបូព៌ា។

ក្នុងនាមជាមេដឹកនាំកាន់តំណែងយូរជាងគេនៅលោកពិភពលោករយៈពេលជិត៤០ឆ្នាំ និង មានបទពិសោធន៍ជ្រៅជ្រះក្នុងការងាររដ្ឋការប្រមាណជាងកន្លះសតវត្ស សម្តេច ហ៊ុន សែន បានរំលឹកពីប្រវត្តិដ៏សែនឈឺចាប់របស់សម្តេច គឺខួប៤៩ឆ្នាំនៃការបាត់បង់កែវភ្នែកឆ្វេងរបស់សម្តេចដោយសារសង្គ្រាម។

បើតាមសម្តេច ហ៊ុន សែន កាលពី៤៩ឆ្នាំមុន នៅថ្ងៃនេះ សម្តេចកំពុងសន្លប់ និង បន្ទាប់ពីសន្លប់ច្រើនថ្ងៃពេលដឹងខ្លួនទើបដឹងថា ភ្នែកឆ្វេងពិការជាមួយភ្នែកស្តាំមើលឃើញមិនច្បាស់។សម្រាប់សម្តេច ជាយុវជនដែលមានអាយុ២៣ឆ្នាំ សម្តេចពិតជាមានការស្តាយស្រណោះកែវភ្នែករបស់សម្តេចពិការដោយសារសង្គ្រាម។

ដោយមូលហេតុនេះ ហើយទើបសម្តេច បានខិតខំបញ្ចប់សង្គ្រាមនាំមកនៅសន្តិភាពឯកភាពជាតិឯកភាពទឹកដីបង្កើតនូវការសប្បាយរីករាយជូនប្រជាជនដូចដែលប្រជាជនកម្ពុជា និង បន្តអំពាវនាវដល់ពលរដ្ឋទាំងអស់រួបរួមគ្នាការពារសន្តិភាពឲ្យខាងតែបាន។

ជាការកត់សម្គាល់ ការប្រកាសអំពាវនាវរបស់សម្តេច ហ៊ុន សែន ធ្វើឡើងចំពេលពលរដ្ឋកម្ពុជាកំពុងសប្បាយរីករាយជាមួយពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និង ស្ថានការណ៍ពិភពលោកកំពុងមានការព្រួយបារម្ភជាខ្លាំងក្រោយពីប្រទេសអ៉ីរ៉ង់ នៅថ្ងៃទី ១៣ មេសា បើកការវាយប្រហារតាមរយៈបាញ់ដ្រូនជាច្រើនគ្រឿង និង មីស៊ីលជាច្រើនគ្រាប់ តម្រងទៅកាន់អ៉ីស្រាអែល ដើម្បីទុកជាការសងសឹង។បច្ចុប្បន្ននេះ គេនៅរង់ចាំការសម្រេចចិត្តរបស់អ៉ីស្រាអែល តើហ៊ានវាយបកទៅអ៉ីរ៉ង់វិញឬយ៉ាងណា?ប្រសិនវាយបកនោះសង្គ្រាមនៅដើមបូព៌ាកាន់តែរីករាលដាលទ្រុងទ្រាយធំ ជាក្តីបារម្ភសម្រាប់ពិភពលោកទាំងមូលបន្ថែមលោកសង្គ្រាមរុស្សីជាមួយអ៊ុយក្រែន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង