Cctimesw1140xh150cm copy

សម្តេច ហ៊ុន សែន ជូនសារដាស់តឿនពីគម្រោង«ព្រែកជីកតេជោហ្វូណន»ក្រោយគេផ្សាយវាយប្រហារ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្នកាន់តំណែងជាប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន សែន នៅថ្ងៃទី ៩ មេសានេះ បានចេញសារដាស់តឿនចំនួន៦ ចំណុចពាក់ព័ន្ធគម្រោង«ព្រែកជីកតេជោហ្វូណន»។ការចេញសារដាស់តឿននេះ ធ្វើឡើងក្រោយពីមានការចុះផ្សាយមួលបង្កាច់ជាបន្តបន្ទាប់អំពីវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ភ្ជាប់ជាមួយគម្រោង«ព្រែកជីកតេជោហ្វូណន» របស់កម្ពុជាដែលប្រជាជនយល់ច្បាស់ថា ជាគម្រោងនឹងជួយសេដ្ឋកិច្ចជាតិសម្រាប់ថ្ងៃអនាគត។

ក្នុងការដាស់តឿននោះ សម្តេច ហ៊ុន សែន បានលើជាសំណួរថា តើកម្ពុជាត្រូវការកងទ័ពចិនមកធ្វើអ្វី? និង ដើម្បីអ្វី? ហើយកម្ពុជា និងវៀតណាម ជាប្រទេសជិតខាងប្រកបដោយមិត្តភាព និង សហប្រតិបត្តិការល្អលើគ្រប់វិស័យ ខណៈចិន និងវៀតណាម មានទំនាក់ទំនងល្អ និង ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

តើកម្ពុជាឆោតល្ងង់ រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និង តើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការគោរពឯករាជ្យភាពកម្ពុជា ពីសំណាក់ចិនឬ?។

យោងតាម មាត្រា៥៣ នៃរដ្ឋធម្មនុញ្ញ បានហាមឃាត់មិនឲ្យកម្ពុជា មានមូលដ្ឋានយោធាបរទេសលើទឹកដីរបស់ខ្លួន នៅមានមាត្រាទី៥៥ បានចែងយ៉ាងច្បាស់ថា (សិន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យអធិបតេយ្យបូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល)។សម្រាប់ សម្តេច ហ៊ុន សែន ចំណុចនេះបានបញ្ជាក់ច្បាស់ថា គ្មានកិច្ចព្រមព្រៀងណាមួយអនុវត្តបានទេ ប្រសិនវាមិនស្របជាមួយឯករាជ្យ អធិបតេយ្យភាពកម្ពុជា។

បើតាមបុរសខ្លាំងកម្ពុជារូបនេះ បានលើកឡើងពីគម្រោង« ព្រែកជីក តេជោហ្វូណន »គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ វាជួយឲ្យកម្ពជាទិសនិរតី មានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។ ជួយឲ្យប្រជាជននៅតាមព្រែកនេះ មានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើននៅផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។

សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ព្រែកជីកនេះ មិនប៉ះពាល់ដល់លំហូទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និង មានទ្វារទឹកមិនឲ្យទឹកសាបធ្លាក់ចូលទៅក្នុងសមុទ្រឡើយ។ម្យ៉ាងវិញទៀតកម្ពុជា បានអនុវត្តតាមកិច្ចព្រមព្រៀងមេគង្គ ១៩៩៥ ព្រោះបានជូនដំណឹងតាមកិច្ចព្រមព្រៀងនេះ ទៅគណៈកម្មការទន្លេមេគង្គរួចហើយផងដែរ។

សម្តេច ហ៊ុន សែន បានថ្លែងថា "យើងក៏ចេះគិតពីប្រយោជន៍ជាតិរបស់យើងដូចពួកអ្នកឯងដែរ ហើយខួរក្បាលរបស់ពួកអ្នកឯងក៏មិនប្រាកដថា ពូកែជាងពួកខ្ញុំនោះទេ សំណាងត្រង់ពួកអ្នកឯងកើតក្នុងប្រទេសអ្នកមាន ឯពួកខ្ញុំកើតក្នុងប្រទេសក្រីក្រ ទើបពួកអ្នកឯងមើលងាយពួកខ្ញុំ"។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង