Cctime 6monthsfree desktop
Cc times  web banner kh (2)

ចិនអបអរសាទរសម្តេច ហ៊ុន សែន ដែលជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin

ចិន៖ ក្រសួងការបរទេសចិន នៅថ្ងៃទី ៣ មេសានេះ បានចេញសេចក្តីប្រកាស ដើម្បីចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ចំពោះសម្តេច ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥។ការប្រកាសអបអរសាទរនេះ ធ្វើឡើងភ្លាមៗក្រោយសម្តេច ហ៊ុន សែន ជាប់ឆ្នោតក្លាយជាប្រធានព្រឹទ្ធសភា។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានថ្លែងថា ក្នុងនាមជាអ្នកជិតខាងដ៏ល្អ និង ជាមិត្តល្អ ប្រទេសចិន សូមអបអរសាទរយ៉ាងកក់ក្តៅចំពោះសម្ដេច ហ៊ុន សែន ក្នុងឱកាសត្រូវបានសម័យប្រជុំដំបូង បោះឆ្នោតជ្រើសតាំង ជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥។លោកថា ចិននឹងបន្តគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ ក្នុងការដើរលើមាគ៌ាអភិវឌ្ឍដែលសមស្របនឹងលក្ខខណ្ឌប្រទេសរបស់ខ្លួន និង គាំទ្រកម្ពុជាក្នុងការរក្សាស្ថិរភាព និង ការពន្លឿនការអភិវឌ្ឍ។លោកជឿជាក់ថា កម្ពុជាពិតជានឹងសម្រេចបានសមិទ្ធិផលថ្មី និង ធំជាងនេះក្នុងបុព្វហេតុកសាងជាតិរបស់ខ្លួន។

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)

បើតាមអ្នកនាំពាក្យរូបនេះ បច្ចុប្បន្ននេះ ទំនាក់ទំនងចិន-កម្ពុជា ទទួលបានសន្ទុះនៃការអភិវឌ្ឍដ៏ល្អ។ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរ ការកសាងសហគមន៍ដែលមានអនាគតរួមគ្នារវាងចិន និង កម្ពុជាបានឈានចូលយុគសម័យថ្មីនៃគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយកម្ពុជា ដើម្បីអនុវត្តការឯកភាពដ៏សំខាន់ដែលមេដឹកនាំនៃប្រទេសទាំងពីរសម្រេចបាន បន្តពង្រឹងអត្ថន័យនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការ "ត្បូងពេជ្រប្រាំមួយជ្រុង" ពន្លឿនការសាងសង់ ក្នុងការកសាង​“របៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “របៀងស្រូវអង្ករនិងត្រី ” ហើយរួមគ្នាឆ្ពោះទៅរកទំនើបភាវូបនីយកម្ម និងផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើងដល់ប្រជាជននៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ចំណែក លោក ប្រាក់ សុខុន និង លោក អ៊ុច បូររិទ្ធ ទទួលបានការបោះឆ្នោតគាំទ្រឱ្យធ្វើជា អនុប្រធានទី១ និងអនុប្រធានទី២។ការបោះឆ្នោតនេះ ទទួលបានការគាំទ្រដោយសំឡេងឆ្នោត ៦២ លើ៦២សំឡេងនៃសមាជិកបោះឆ្នោត៕

Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង