Cctimesw1140xh150cm copy

ទូតចិនផលិតវីដេអូ«តស់ទៅលេងកម្ពុជា»ដើម្បីទាក់ទាញភ្ញៀវទេសចរចិន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី២៩ ខែមីនា បានផលិតវីដេអូមួយក្រោមចំណងជើងថា «តស់ទៅលេងកម្ពុជា» ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្សាន្តនៅកម្ពុជា។ជាវីដេអូដែលស្ថានទូតចិនបានរំលេចពីសុខសុវត្តិភាព និង តំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា ហើយជាពិសេស បានរំលឹកពីគុណបំណាចដែលសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលវិបត្តិកូវីដ-១៩ កាលពី៤ឆ្នាំមុខ។

វីដេអូមានរយៈពេល១នាទីលោក WANG WENTIAN ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានព្យាយាមថ្លែងសាររំលេចពីសក្តានុពលនៃវិស័យទេសចរណ៍របស់កម្ពុជា និង ថាប្រទេសកម្ពុជា គឺជាប្រទេសដែលមានសុខវត្តិភាព ស្ថេរភាពល្អ ហើយប្រជាជនកម្ពុជាមានភាពរួសរាយរាក់ទាក់ ដូចនេះភ្ញៀវទេសចរគួរតែមកកម្សាន្តនៅកម្ពុជា។

ក្នុងវីដេអូនោះ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជារូបនេះ បានរំលឹកពីគុណបំណាចរបស់សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើដំណើរទស្សនកិច្ចក្នុងប្រទេសចិនក្នុងពេលចិនកំពុងតែផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ហើយប្រទេសជាច្រើនបានបដិសេធមិនធ្វើដំណើរទៅចិន។

វីដេអូនេះត្រូវបានផ្សព្វផ្សាយជាផ្លូវការតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា និង មានការចែករំលែកពីអ្នកប្រើប្រាស់បណ្តាញសង្គមខ្មែរ និង ចូលរួមបញ្ជេញមតិល្អៗជូនពរដល់ចំណងមិត្តភាពនៃប្រទេសកម្ពុជា និងចិន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង