Cctimesw1140xh150cm copy

កម្ពុជានិងវៀតណាមនឹងបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។

ភ្នំពេញ៖ កម្ពុជានិងវៀតណាម នឹងរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣តាមប្រព័ន្ធវីដេអូចាប់ពីពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២០។ កិច្ចប្រជុំនេះពាក់ព័ន្ធនឹងពិនិត្យមើលឡើងវិញផែនការលំអិតរបស់អាស៊ាននិងការអនុវត្តធម្មនុញ្ញអាស៊ាន ផ្តោតការយកចិត្តទុកដាក់ទៅលើវិធី និងមធ្យោបាយនានា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

តបតាមការអញ្ជើញរបស់ ឯកឧត្តម ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំក្នុងក្របខ័ណ្ឌអាស៊ាន។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងពិនិត្យមើលឡើងវិញផែនការលំអិតរបស់អាស៊ាននិងការអនុវត្តធម្មនុញ្ញអាស៊ាន ផ្តោតការយកចិត្តទុកដាក់ទៅលើវិធី និងមធ្យោបាយនានា ដើម្បីសម្រេចបាននូវការកសាងសហគមន៍អាស៊ាននិងអនុសាសន៍នានា សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ និងលើកកម្ពស់បន្ថែមទៀតនូវឯកភាពនិងសាមគ្គីភាព ភាពរឹងមាំ សមាហរណកម្មនិងការតភ្ជាប់ក្នុងរង្វង់អាស៊ាន ព្រមទាំងការធ្វើទំនាក់ទំនង ជាមួយសហគមន៍ពិភពលោក។

សូមបញ្ជាក់ថា កិច្ចប្រជុំក៏នឹងពិភាក្សាផងដែរអំពីផលប៉ះពាល់លើសង្គម-សេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩ និងផែនការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: អាស៊ាន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង