Cc time web banner 054637

សម្តេច ហ៊ុន សែន ស្កាត់ជួបបងធម៌លោក ថាក់ ស៊ីនរំលឹកអនុស្សាវរីយ៍ចាស់៣២ឆ្នាំ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ២១ កុម្ភៈនេះ បានជិះយន្តហោះពិសេសស្កាត់ជួបបងធម៌របស់សម្តេច គឺលោក ថាក់ ស៊ីន នៅទីក្រុងបាងកកប្រទេសថៃ។ជាដំណើរទស្សនកិច្ចខ្លី ដើម្បីសួរសុខទុក្ខបងប្រុសធម៌ និង រំលឹកអនុស្សាវរីយ៍ចាស់រយៈពេល៣២ឆ្នាំកន្លងទៅ។

ក្រោយចប់សម័យប្រជុំរដ្ឋសភាភ្លាម សម្តេច ហ៊ុន សែន បានជិះយន្តហោះទៅប្រទេសថៃ ដើម្បីសួរសុខទុក្ខលោកថាក់ ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ដែលជាបងប្រុសធម៌របស់សម្តេច។សម្តេចបានធ្វើដំណើរដោយជើងហោះហើរពិសេស ហើយបានទៅដល់ទីក្រុងបាងកកប្រទេសថៃ នៅម៉ោងជិត ១១ថ្ងៃត្រង់។

ដំណើរទស្សនកិច្ចខ្លីរបស់សម្តេច ហ៊ុន សែន ត្រូវបានធ្វើឡើងដោយមានការទទួលរាក់ទាក់យ៉ាងកក់ក្តៅពីអាជ្ញាធរប្រទេសថៃ ទាំងសន្តិសុខ និងសុវត្តិភាពទាំងទៅទាំងមក។ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនៅគេហដ្ឋានរបស់លោកថាក់ ស៊ីន ថ្នាក់ដឹកនាំជើងចាស់ទាំងពីរបានទទួលទានអាហារថ្ងៃត្រង់ជុំគ្នា ហើយសម្តេចបានវិញមកកម្ពុជាវិញនៅល្ងាចនេះ។

តាមរយៈបណ្តាញសង្គមផ្លូវការសម្តេច ហ៊ុន សែន បានថ្លែងថា លោកថាក់ ស៊ីន បើទោះបីមានជំងឺក៏បានចេញមកទទួលសម្តេចក្នុងនាមជាបងប្អូនធម៌ និង មានការអញ្ជើញចូលរួមពីកូនស្រីពៅលោកថាក់ ស៊ីន គឺលោកស្រី អ៊ុង អ៉ីង បច្ចុប្បន្នជាប្រធានគណបក្សភឿថៃផងដែរ។

បើតាមសម្តេច ហ៊ុន សែន ដើម្បីពង្រឺងចំណងមិត្តភាព សម្តេចបានអញ្ញើញកូនស្រីពៅលោកថាក់ ស៊ីន មកទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី ១៤ និង ១៥មិនា ២០២៤ខាងមុខ។សម្រាប់សម្តេច អតីតនាយករដ្ឋមន្ត្រី២នាក់ជួបគ្នាមិនបាននិយាយរឿងនយោបាយនោះទេ តែបានរំលឹកអនុស្សារីយ៍រយៈពេល៣២ឆ្នាំនៃមិត្តភាពរបស់ថ្នាក់ដឹកនាំទាំងពីរតាំងពីឆ្នាំ ១៩៩២។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង