ភ្នំពេញ៖ ក្នុងរយៈពេល ១៥ថ្ងៃ នៃខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ចំនួន ២២ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៤៤៤លានដុល្លារអាម៉េរិក។ នេះបើតានរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បើតាមរបាយការណ៍ ក្រុមហ៊ុនទាំងនោះមានគម្រោងវិនិយោគលើវិស័យជាច្រើនដូចជា វិស័យឧស្សាហកម្មមានចំនួន១៥ក្រុមហ៊ុន, កសិកម្ម និងកសិឧស្សាហកម្ម មានចំនួន ៣ក្រុមហ៊ុន, ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានចំនួន៤ក្រុមហ៊ុន។
ក្រុមហ៊ុនទាំងនោះបានបោះទុនវិនិយោគនៅតាមបណ្ដារាជធានី-ខេត្តមួយចំនួនដូចជា៖ ខេត្តកំពង់ចាមមាន ១គម្រោង, កំពង់ឆ្នាំង ១គម្រោង, ខេត្តព្រះសីហនុ៣គម្រោង, ខេត្តកំពង់ស្ពឺ៣គម្រោង, រាជធានីភ្នំពេញ៤គម្រោង, ខេត្តតាកែវ២គម្រោង, ខេត្តស្ទឹងត្រែង២គម្រោង, ខេត្តស្វាយរៀង៤គម្រោង, ខេត្តព្រះវិហារ១គម្រោង, និងខេត្តកណ្ដាល១គម្រោង៕