Cctimesw1140xh150cm copy

សម្ដេច ហ៊ុន សែនដាក់ចេញប្រធានបទទីក្រុងស្អាត«ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត»

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានប្រកាសដាក់ឱ្យអនុវត្តស្ដង់ដា វិថីលក់ម្ហូបអាហារកម្ពុជា-Food street និងស្ដង់ដា តូបលក់ម្ហូបអាហារតាមដងផ្លូវកម្ពុជា-Street Food ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត»។ប្រធានបទនេះ គឺដើម្បី ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកំសាន្តនៅកម្ពុជា។

ក្នុងសារលិខិតអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០ សម្ដេច ហ៊ុន សែន បានពន្យល់ថា ប្រធានបទ«ទីក្រុងស្អាត៖ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត» ជាប្រធានបទឆ្លុះបញ្ចាំងវិថីម្ហូបអាហារ ផ្សាភ្ជាប់ជាមួយទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងអាចផ្ដល់នូវបទពិសោន៍ និងការចងចាំសម្រាប់ភ្ញៀវទេសចរដែលទទួលទានម្ហូបអាហារដែលប្រកបដោយអនាម័យនិងជឿទុកចិត្ត។

បើតាមសម្ដេច ហ៊ុន សែន វិថីម្ហូបអាហារក៏ជាផ្នែកមួយនៃទេសចរណ៍ម្ហូបអាហារដែលផ្សារភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានទៅនឹងជីវភាពប្រជាជន វប្បធម៌ និងទំនៀមទម្លាប់ ព្រមទាំងជួយជំរុញអាជីវកម្មខ្នាតតូចបែបគ្រួសារឱ្យរីកចម្រើនលូតលាស់យ៉ាងមានប្រសិទ្ធភាព។

នៅក្នុងសារលិខិត សម្ដេចបន្តទៀតថា វិស័យទេសចរណ៍ និងម្ហូបអាហារមានទំនាក់ទំនងជាសារវ័ន្តពីរគឺ៖ម្ហូបអាហារជាផលិតផលទេសចរណ៍ ឬជាសេវាកម្មទេសចរណ៍ និងម្ហូបអាហារជាចំណែកទីផ្សារទេសចរណ៍ដ៏ទាក់ទាញ។ ម្ហូបអាហារជាទូតនាំសារអំពីរវប្បធម៌ អត្តសញ្ញាណ ការរស់នៅក្នុងតំបន់ទៅភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងបានបង្កើតការចងចាំដល់ទេសចរអំពីគោលដៅដែលបានទស្សនា។

សម្រាប់សម្តេច ការរៀបចំឱ្យមានម្ហូបអាហារនៅតាមទីក្រុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចទីក្រុង និងទេសចរណ៍ទីក្រុង ដែលចាំបាច់គ្រប់គ្រងក្រុង/ខណ្ឌទំាងអស់ ស្រុកទាំងអស់ត្រូវតែមានវិថីម្ហូបអាហារមួយយ៉ាងតិច។សម្ដេចរំពឹងថា ការរៀបចំឱ្យមានវីថីម្ហូបអាហារនៅតាមរាជធានី ខេត្ត មិនត្រឹមតែចូលរួមទាក់ទាញទេសចរជាតិ អន្តរជាតិ លើកកម្ពស់ជីវភាពប្រជាពលេដ្ឋ និងលើកតម្កើងប្រពៃណី បេតិកភណ្ឌជាតិ រួមទំាងចូលរួមបង្កើតការងារបន្ថែមជំរុញសហគ្រិនភាពការបង្កើតថ្មី និងភាពច្នៃប្រឌិតផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: សម្តេច ហ៊ុន សែន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង