Cc time web banner 054637

អ្នកស្រុកប្រាសាទបាគង«ចាប់ត្រី»ត្រៀមឡើងមាឃតាមទំនៀមបុរាណ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកស្រុកប្រាសាទបាគង«ចាប់ត្រី»ត្រៀមឡើងមាឃតាមទំនៀមបុរាណ នៅថ្ងៃទី ១១ កុម្ភៈ ឆ្នាំ២០២៤។

សៀមរាប៖ ​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​ ២ ០០០​ នាក់​ បាន​ចូ​លរួម​ចាប់​ត្រី​រួ​មគ្នាក្នុង​ត្រពាំង​អភិរ​ក្ស​បុរាណ នៅ​ព្រឹក​ថ្ងៃទី​១១​ ខែកុម្ភៈ ដើម្បី​យក​ត្រី​មក​ធ្វើ​ម្ហូប​ក្នុង​ពិធី​បុណ្យ​ឡើង​មាឃ ឬ​ឡើង​អ្នក​តា ​ទៅ​តាម​ប្រពៃ​ណី ​និង​ទម្លាប់​របស់​អ្នក​ភូមិ​រស់នៅ​​តំបន់​រមណី​យដ្ឋាន​អង្គរ​។ពិធីនេះ បានបង្ហាញពីការ ប្រមូល​ផ្តុំ​ទៅ​ដោយ​បេតិក​ភណ្ឌ​រស់ដែល​សម្បូរ​ទាំង​មរតក​អរូបី ​និង​រូបី​ជាច្រើ​ន ហើយ​ត្រូវបាន​អ្នក​ស្រុក​អង្គរ​បន្ត​ប្រតិ​បត្តិ​យ៉ាង​ខ្ជាប់​ខ្ជួន​រហូត​មក​ទល់​បច្ចុប្បន្ន​។

ប្រជា​ពលរដ្ឋ​មកពី​គ្រប់​ទិស​ទី និង​គ្រប់​ស្រទាប់​វណ្ណៈ​ប្រមាណ​ជាង ​២ ០០០​នាក់ ​​បាន​ចូលរួម​ពិធី​ចាប់​ត្រី​យ៉ាង​សប្បាយ​រីក​រាយ ដោយ​មិន​បាន​ប្រកាន់​វណ្ណៈ​ឡើយ ។ពិធី​ចាប់​ត្រី​នេះត្រូ​វបាន​ធ្វើ​ឡើង​រាល់​ឆ្នាំ​ទៅ​តាម​ទម្លាប់​នៅ​ក្នុង​ត្រពាំង​បុរាណ​ដែល​អ្នក​ភូមិ​បាន​អភិ​រក្ស​ត្រី​រួម​គ្នា​ទុក​មិន​ឱ្យ​មាន​ការ​នេសាទ​ផ្តេស​ផ្តាស​កន្លង​មក ​ដោយ​ទុក​សម្រាប់​ធ្វើ​ពិធី​ចាប់​ត្រី​រួមគ្នា​ក្នុង​ឱកាស​ធ្វើ​ពិធី​បុណ្យ​ឡើង​មាឃ ​ឬ​ឡើង​អ្នក​តា តែ​ប៉ុណ្ណោះ​។

​អាជ្ញា​ធរ​ជាតិ​អប្សរា​ បានគូសបញ្ជាក់ថា ជា​រៀង​រាល់​ឆ្នាំ ក្រោយ​ពេល​ប្រមូល​ផល​ស្រូវ​រួច​រាល់​ ឱ្យតែ​មក​ដល់​ខែ​មាឃ​ ប្រជា​ពលរ​ដ្ឋ​រស់​នៅ​ក្នុង​ភូមិ​បង្កោង ​ឃុំ​អម្ពិល ​ស្រុក​ប្រាសាទ​បាគ​ង ខេត្ត​សៀម​រាប តែង​តែ​នាំ​គ្នា​ប្រារព្ធ​ពិធី​ចាប់​ត្រី​រួម​មិន​ដែល​ខក​ខាន​ជា​លក្ខណៈ​សហ​គមន៍ គឺ​សម្រា​ប់តែ​សមា​ជិក​ក្នុងភូ​មិ​បង្កោង​តែប៉ុ​ណ្ណោះ ​ដើម្បី​ត្រៀម​រៀបចំ​ពិធី​ឡើង​មាឃឬ​ឡើ​ងអ្នកតា​ តាម​ទំនៀម​ទម្លាប់​ពី​បុរាណ​។ហើយពិធីនេះ បង្ហាញពីការ ប្រមូល​ផ្តុំ​ទៅ​ដោយ​បេតិក​ភណ្ឌ​រស់ដែល​សម្បូរ​ទាំង​មរតក​អរូបី ​និង​រូបី​ជាច្រើ​ន ហើយ​ត្រូវបាន​អ្នក​ស្រុក​អង្គរ​បន្ត​ប្រតិ​បត្តិ​យ៉ាង​ខ្ជាប់​ខ្ជួន​រហូត​មក​ទល់​បច្ចុប្បន្ន​។

គួរបញ្ជាក់ថា ការចាប់ត្រីរួមគ្នាធ្វើឡើងនៅត្រពាំងធំមួយដែលជាត្រពាំងបុរាណ មានទឹកខួបប្រាំងខួបវស្សា អ្នកភូមិបានអភិរក្សទុក ការពារមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលមកនេសាទផ្តេសផ្តាស់ខុសពីខែមាឃនេះឡើយ លុះត្រាតែមានការសម្រេចគ្នាពីគណៈកម្មការរៀបចំបុណ្យជាមុន ហើយកំណត់ថ្ងៃនេសាទរួម ទើបអ្នកភូមិអាចទៅរកចាប់បាន។ ប៉ុន្តែត្រូវតែប្រើឧបករណ៍នេសាទបុរាណ រួមមានសំណាញ់ អង្រុត ឈ្នាង ជាដើម។

ចំពោះត្រីដែលចាប់បាននោះ មួយផ្នែកទុករួមសម្រាប់ធ្វើម្ហូបជាលក្ខណៈគ្រួសាររៀងៗខ្លួន មួយផ្នែកទៀតទុកសម្រាប់ធ្វើទឹកនំបញ្ចុក ម្ហូបអាហារ និងចង្ហាន់ជាដើម សម្រាប់ប្រគេនព្រះសង្ឃ នៅថ្ងៃធ្វើកិច្ចពិធីឡើងមាឃ ឬបុណ្យឡើងអ្នកតានៅសាលាឆាន់ក្នុងភូមិតាមទំនៀមបុរាណមិនដែលខកខាន៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង