ទោះភាសាខុសគ្នាពិតមែន ប៉ុន្តែបេះដូង និង មនោសញ្ចេតនាមានទំនាក់ទំនងគ្នាយ៉ាងជិតស្និត។ កាលពីពេលថ្មីៗនេះ នៅក្នុងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា មានរៀបចំពិធីតាំងពិពណ៌វប្បធម៌ និង ការច្នៃប្រឌិតកម្ពុជា-ចិន ក្រោមប្រធានបទ "សម្រស់នៃបេតិកភណ្ឌអរូបី" អ្នកបន្តវេននៃមរតកវប្បធម៌អរូបីនៃប្រទេសទាំងពីរ បានប្រើប្រាស់តន្ត្រីដែលជា"ភាសានៃពិភពលោក" ដើម្បីប្រស្រ័យទាក់ទងគ្នា និង សំដែងរួមគ្នា ធ្វើអោយសិល្បៈ និង បេតិកភណ្ឌវប្បធម៌អរូបី កាន់តែមានភាពរស់រវើក។
អ្នកបន្តវេននៃមរតកវប្បធម៌អរូបីនៃប្រទេសកម្ពុជា និងចិន មិនត្រឹមតែបង្ហាញពីការសម្តែងតន្ត្រី និងជំនាញច្រៀងដ៏វិសេសរបស់ពួកគេ នៅក្នុងពិធីបើកសម្ភោធប៉ុណ្ណោះទេ ប៉ុន្តែបន្ទាប់ពីពិធីសម្ភោធហើយ ពួកគេថែមទាំងទទួលបានចំណេះដឹងបន្ថែមនូវរបាំងភាសារ ដោយបានប្រាស្រ័យទាក់ទងគ្នាតាមរយៈតន្ត្រី និង បានផ្លាស់ប្តូរឧបករណ៍ភ្លេង និង បានស្វែងយល់ជំនាញសិល្បៈរបស់ខ្លួន ដោយបានច្រៀងរួមគ្នាយ៉ាងពិរោះរណំ។
ក្នុងបរិយាកាសដ៏រីករាយ និង មនោរម្យនេះ ទស្សនិកជនបានទទួលនូវភាពរីករាយ និង សូរសំឡេងនៃតន្ត្រីគ្មានព្រំដែន ការផ្លាស់ប្តូរវប្បធម៌ និង ការរៀនសូត្រពីគ្នាទៅវិញទៅមក បានធ្វើអោយកាន់តែមានភាពសប្បាយយ៉ាងក្រៃលែង។
តំណាងសិល្បៈករដែលជាអ្នកបន្តវេននៃមរតកវប្បធម៌អរូបីរបស់ប្រទេសកម្ពុជា គឺជាសិល្បករចាប៉ីដងវែង ។ ចាប៉ីដងវែង គឺជា ឧបករណ៍ តន្ត្រី ដ៏ ចំណាស់ បំផុត និង ពិសេស មួយ របស់ កម្ពុជា ដែល យើងឃើញមាន ចម្លាក់ឧបករណ៍ តន្ត្រីនេះនៅ ជញ្ជាំងនៃ ប្រាសាទអង្គរវត្ត។ ចំណែក បទចម្រៀងប្រពៃណៃជនជាតិភាគតិចតុង ( Dong) ដែលច្រៀងដោយតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រទេសចិនមួយ គឺជាការច្រៀងដោយមិនបាច់ប្រើឧបករណ៍ តន្ត្រី ដោយធ្វើសំលេងទៅតាមសំលេងធម្មជាតិដូចជា ទឹកហូរ បក្សី និងសត្វរីយំជាដើម ចំរៀងបែបនេះវាពិរោះណាស់ ហើយវាមានប្រវត្តិ ២៥០០ ឆ្នាំមកហើយ។
ទាំងបទចម្រៀងប្រពៃណៃជនជាតិភាគតិចតុង ( Dong) ទាំងចាប៉ីដងវែងសុទ្ធតែត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូក្នុងឆ្នាំ ២០០៩ និង ២០១៦ ។
សូមបញ្ចាក់ថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំរួមគ្នាដោយនាយកដ្ឋានវប្បធម៌ និងទេសចរណ៍នៃខេត្តក្វាងស៊ីនៃប្រទេសចិន កាសែតក្វាងស៊ីដេលី សារមន្ទីរ Liuzhou សមាគមសម្ព័ន្ធខ្មែរ-ចិន កាសែតពាណិជ្ចកម្ម និងសារព៌ត៏មានស៊ីស៊ីថាមស៌៕