Cctimesw1140xh150cm copy

ទីផ្សារ«ចង្កៀងគោម»ទទួលការបញ្ជាទិញច្រើន ខណៈបុណ្យចូលឆ្នាំថ្មីចិនជិតចូលមកដល់

CHINA-CAMBODIA HOTLINE
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ ពិធីបុណ្យ និទាឃរដូវ ឬបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននឹងចូលមកដល់នៅថ្ងៃទី ៩ ខែកុម្ភៈខាងមុខនេះ។មុនបុណ្យនេះចូលមកដល់អ្នកផលិតចង្កៀងគោមបុរាណរបស់ចិន កំពុងដែលមានភាពមមាញឹកខ្លាំង ដោយសារការបញ្ជាទិញពីប្រជាពលរដ្ឋកាន់តែច្រើន ដើម្បីញាំឱ្យបរិយាកាសក្នុងថ្ងៃចូលឆ្នាំថ្មីរបស់ពួកគេកាន់តែមានភាពសប្បាយរីករាយ។

កម្មករកំពុងប្រកបរបរផលិត«ចង្កៀងគោមប្រពៃណី»ក្នុងប្រទេសចិន កំពុងតែមមាញឹកខ្លាំងផលិតចង្កៀងគោមបុរាណឱ្យទាន់ពេលតាមការបញ្ជាទិញរបស់អតិថិជនរបស់ខ្លួនដែលបានកក់ទុកជាច្រើនច្រើន។ការផលិត គឺក្រុមកម្មករជាជនជាតិចិន បានលើមូលដ្ឋានបែបបុរាណដោយរូបរាងដ៏ប្រណិត ស្នាដៃដ៏ល្អ និង គុណភាពខ្ពស់។

ក្នុងបទសម្ភាសន៍ជាសារព័ត៌មានរដ្ឋចិន CCTV កម្មករម្នាក់បានគូសបញ្ជាក់ថា រូបគេអាចផលិតចង្កៀងគោមបានជាង ៣០០ គ្រឿងក្នុងមួយថ្ងៃ និង អាចរកបានជាង ១០០យន់ ប្រហែល ១៤ ដុល្លារ ក្នុងមួយថ្ងៃ និងជាង៣,០០០ យន់ ប្រហែល ៤១៩ ដុល្លារ ក្នុងមួយខែ។បើតាមកម្មករអ្នកទិញជាច្រើនពីកន្លែងផ្សេងគ្នា ហើយត្រូវបានចែកចាយទៅកាន់ទីក្រុងផ្សេងទៀតដូចជា ប៉េកាំង សៀងហៃ និងក្វាងចូវ និង សូម្បីតែហុងកុង និង ម៉ាកាវក៏មានផងដែរ។

ក្រៅពី«ចង្កៀងគោម»ដែលវត្ថុតំណាងបែបបុរាណរបស់ចិន នៅមាននំចំហុយ និង ផ្កា អាហារចម្រុះជាច្រើនទៀតក៏ទទួលបានបញ្ជាទិញពីអតិថិជនផងដែរ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យ និទាឃរដូវ ឬបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ឆ្នាំនេះ អាហារចម្រុះពណ៌មានឈ្មោះថា "ស៊ីម៉ូ" មានន័យថា "នំចំហុយសម្រាប់សុភមង្គល" ត្រូវបានធ្វើឡើងជារាងផ្សេងៗ ដូចជារូបនាគ ដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ។

ជាមួយគ្នានេះ នៅមាន ការទស្សនាពិព័រណ៍ គឺជាប្រពៃណីពិធីបុណ្យរបស់ប្រជាជនចិនជាច្រើនទៀត នៅតាមតំបន់ និង ខេត្តមយយចំនួនក្នុងប្រទេសចិន ដែលទាក់ទាញអ្នកទស្សនាស្វែងយល់ពី ផលិតផល និង សេវាកម្មនានា បង្ហាញពីបេតិកភណ្ឌវប្បធម៌អរូបីក្នុងតំបន់។

គួរបញ្ជាក់ថា ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​ ៨ រហូត​ដល់​ថ្ងៃ​ទី​១២ កុម្ភៈ។សម្រាប់​នៅកម្ពុជា ប្រជាពលរដ្ឋ​កម្ពុជា​មិន​ថា​នៅ​ក្នុង​ទីក្រុង ​ឬ​តំបន់​នានា​ទូទាំង​ប្រទេស​ទេ ក៏​ចូល​រួម​អបអរ​សាទរ និង​ កម្សាន្ត​សប្បាយ​ក្រោម​ហេតុ​ផល​ថា​ ជា​កូន​កាត់​ចិន និង អ្នកខ្លះទៀតគឺជាអ្នកវិនិយោគដែលកំពុងរកសុីនៅកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង