Yearendyearend1140x150

សម្តេច ហ៊ុន សែន ប្រកាសបន្តបោសសំអាត«ក្រុមប្រឆាំងជ្រុលនិយម»ចេញពីកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសម្តេច ហ៊ុន សែន។រូបភាពចាស់ពីប្រតិកម្មរហ័ស 

ទីក្រុងតូក្យូ៖ អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសម្តេច ហ៊ុន សែន នៅថ្ងៃទី ១១ មករានេះ បានប្រកាសបន្តតាមបោសសំអាតក្រុមប្រឆាំងជ្រុលនិយមចេញឱ្យអស់ពីប្រទេសកម្ពុជា។ការប្រទេសនេះ ធ្វើឡើងបន្ទាប់ពីសម្តេចមើលឃើញថា ក្រុមប្រឆាំងនេះបន្តប្រឌិតព័ត៌មានក្លែងក្លាយពាក់ព័ន្ធសុខភាពរបស់សម្តេច។

ចេញសារពីទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជាជិត៤០ឆ្នាំ បានប្រកាសច្រានចោលនូវការប្រឌិតព័ត៌មានពាក់ព័ន្ធសុខភាពរបស់សម្តេចដែលព័ត៌មាននេះ គឺសម្តេចយល់ថា ជាការបង្កើតឡើងដោយក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសកម្ពុជា។

សម្តេច ហ៊ុន សែន បានតបទៅក្រុមប្រឆាំងវិញថា សម្តេច នឹងបន្តរស់រហូតកំចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជាទើបសម្តេច លាចាកលោកនេះទៅ និង ផ្តល់យោបល់ឱ្យក្រុមប្រឆាំងត្រូវការពារសុខភាពខ្លួនប្រសើរជាងគិតពីសុខភាពរបស់សម្តេច។សម្តេចបន្តថ្លែងថា "ក្រោយម៉ោង២ល្ងាចថ្ងៃស្អែកទី១២ មករា ២០២៤ខ្ញុំនឹងមានវត្តមាននៅកម្ពុជាវិញសូមពួកជ្រុលនិយមកុំបារម្មពីខ្ញុំធ្វើអីគិតពីខ្លួនឯងទៅល្អជាង"។

គួរបញ្ជាក់ថា ការថ្លែងសាររបស់សម្តេច ហ៊ុន សែន ពេលនេះ គឺស្រប់ពេលសម្តេចជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន គឺលោកគីស៊ីដា ហ្វីមីអូ នៅវិមានរដ្ឋាភិបាលជប៉ុន។សម្រាប់សម្តេច អរគុណនាយករដ្ឋមន្ត្រីជប៉ុនដែលនៅតែបន្តរាប់អានសម្តេច ក្នុងថាឋៈមិត្តចាស់ និង បានទទួលរាក់ទាក់ដោយភាពកក់ក្តៅផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង