ចិន៖ ព្រះបាទសម្តេចព្រះបរមនាថសម្តែងការសោកស្តាយចំពោះប្រជាជនចិនជាង១ម៉ឺននាក់ដែលរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តស៊ីឈួន។
ករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារសម្តែងការសោកស្តាយជូនចំពោះ ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះគ្រោះធម្មជាតិទឹកជំនន់ ក្នុងខេត្តស៊ីឈួន ដែលបណ្តាលឲ្យប្រជាជនច្រើនជាង ១០០,០០០ នាក់ ត្រូវបាត់បង់ទីជម្រក និងធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត៕