Cctimesw1140xh150cm copy

«ទឹកជំនន់»វាយប្រហារតំបន់មួយចំនួនក្នុងប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ភ្លៀងធ្លាក់ខ្លាំងបានវាយលុកខេត្ត Yunnan និង Shaanxi នៃប្រទេសចិនដោយបង្កឱ្យមានការជន់លិច និងបំផ្លាញផ្ទះសម្បែងនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដ៏ធំ និងច្រើនតំបន់។ ទីប្រជុំជន Tangfang ក្នុងខេត្ត Yunnan ភាគនិរតីនៃប្រទេសចិនមានភ្លៀងធ្លាក់លើសពី ១០០ មីលីម៉ែត្រក្នុងរយៈពេលពីរថ្ងៃ។

ភ្លៀងធ្លាក់យ៉ាងគំហុកបានបណ្តាលឲ្យតំបន់មួយចំនួនក្នុងប្រទេសចិនរងការលិចលង់និងខូចខាតសម្ភារៈក្នុងផ្ទះ និងហេដ្ឋរចនាសម្ព័ន្ធក្នុងប្រទេសជាខ្លាំងគិតត្រឹមថ្ងៃអង្គារ៍នេះ ប្រជាជនសរុបចំនួន ៦៣១នាក់ មកពី ១៦០ គ្រួសារដែលរងគ្រោះដោយទឹកជំនន់នៅក្នុងទីក្រុង ត្រូវបានផ្លាស់ប្តូរទីលំនៅដោយសុវត្ថិភាព។

ចំណែកខេត្ត Shaanxi ភាគពាយ័ព្យនៃប្រទេសចិន ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ ដោយទីក្រុងចំនួនបីបានជួបប្រទះនូវជំនន់ទឹកភ្លៀងលើសពី ១០០ មីលីម៉ែត្រ និងកម្រិតទឹកនៅក្នុងទន្លេមួយចំនួនលើសពីកម្រិតប្រកាសអាសន្ន។ ផ្លូវសរុបចំនួន ៨០ ខ្សែក្នុងក្រុង ព្រមទាំងផ្ទះចំនួន ១៤៨ខ្នង នៃ ៦៦ គ្រួសារបានរងការខូចខាតដោយសារភ្លៀងធ្លាក់ខ្លាំង។ អាជ្ញាធរមូលដ្ឋានបានអនុវត្តការងារសង្គ្រោះគ្រោះមហន្តរាយភ្លាមៗ រួមមានការជួសជុលផ្លូវ ការផ្ទេរមនុស្សទោកាន់តំបន់សុវត្ថិភាព និងការត្រួតពិនិត្យគ្រោះមហន្តរាយ។ អាជ្ញាធរក្នុងតំបន់ក៍បានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងតំបន់រងគ្រោះរក្សាសុវត្ថិភាព និងស្វែងរកកន្លែងណាមិនមានគ្រោះថ្នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ទឹកជំនន់
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង