ចិន៖ ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារតំបន់ជាច្រើនក្នុងខេត្ត ស៊ីឈួន និងក្រុង ឆុងឆីង ភាគនិរតីនៃប្រទេសចិន ដែលបណ្តាលឱ្យមានទឹកជំនន់ និងធ្វើឱ្យអ្នកស្រុកមួយចំនួនជាប់គាំង។ អាជ្ញាធរមូលដ្ឋានបានរៀបចំប្រតិបត្តិការសង្គ្រោះ យ៉ាងឆាប់រហ័សនៅតំបន់រងគ្រោះ។ ទឹកជំនន់នៅស្រុក Dazhou នៃខេត្ត ស៊ីឈួន កាលពីល្ងាចថ្ងៃសៅរ៍ បានបង្កឱ្យមានការលិចលង់ ធ្វើឱ្យមានការរំខានដល់ចរាចរណ៍ និងបណ្តាលឲ្យខូចខាតសម្ភារៈរបស់ប្រជាពលរដ្ឋក្នុងតំបន់រងគ្រោះជាច្រើន។
ភ្លៀងធ្លាក់ខ្លាំងក៏បានបង្កការបាក់ដីដែលកាត់ផ្តាច់ផ្លូវក្នុងស្រុក Dachuanផងដែរ គិតមកដល់ព្រឹកថ្ងៃច័ន្ទនេះ ចរាចរណ៍បានបន្តនៅលើកំណាត់ផ្លូវដែលរងផលប៉ះពាល់។ ចាប់ពីល្ងាចថ្ងៃសៅរ៍ដល់ព្រឹកថ្ងៃអាទិត្យ ភ្លៀងធ្លាក់ខ្លាំងបានវាយលុកផ្នែកជាច្រើននៃទីក្រុង ឆុងឈីងជាងខ្លាំង ។ ទឹកជនលិចយ៉ាងធ្ងន់ធ្ងរបែបនេះបណ្តាលឲ្យមនុស្សរាប់សិបនាក់ជាប់គាំងក្នុងតំបន់គ្រោះថ្នាក់មាននៅក្នុងស្រុក Xiushan និងស្រុក Beibei។ អាជ្ញាធរក្នុងប្រទេសចិនកំពុងបន្តប្រតិបត្តិការជួយសង្រ្គោះ និងស្វែងរកអ្នកដែលកំពុងបាត់ខ្លួនក្នុងគ្រោះទឹកជំនន់ដ៏ខ្លាំងខ្លានេះ៕