Cctimesw1140xh150cm copy

កម្ពុជាមានភ្ញៀវទេចរកម្សាន្តសរុប១.៤លាននាក់ រយៈពេល០៥ថ្ងៃ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្នុងថ្ងៃឈប់សម្រាកជំនួសបុណ្យចូលឆ្នាំខ្មែររយៈពេល០៥ថ្ងៃ កម្ពុជាមានភ្ញៀវទេសចរដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាសរុបចំនួន១.៤លាននាក់។ នេះបើតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានីខេត្ត ថ្ងៃ២២ សីហា ឆ្នាំ២០២០។

យោងតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានីខេត្ត បានបញ្ជាក់ថាភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសចាប់ពី ថ្ងៃទី ១៧-២១ ខែសីហា ឆ្នាំ២០២០ មានចំនួនប្រមាណ ១.៤៥៩.៣៨៦នាក់ ក្នុងនោះមានភ្ញៀវជាតិប្រមាណ ១.៤៤៥.២៣៨ នាក់ និងភ្ញៀវអន្តរជាតិប្រមាណ ១៤.១៤៨ នាក់។

របាយការណ៍ដដែលបានឱ្យដឹងថា ថ្ងៃឈប់សម្រាក៥ថ្ងៃ ភ្ញៀវទេសចរដែលបានដើរលេងកម្សាន្តេះថ្ងៃទី១ ប្រមាណ ២៣៣.៣២៩ នាក់ ,ថ្ងៃទី២ ប្រមាណ ២៨១.៨៥៥ នាក់, ថ្ងៃទី៣ ប្រមាណ ៣២៥.០៧៧ នាក់, ថ្ងៃទី៤ ប្រមាណ ៣៣៤.៣៩១ នាក់ និងថ្ងៃទី៥ ប្រមាណ ២៨៤.៧៣៤ នាក់។

ទន្ទឹមនឹងនោះ ត្បិតតែមិនមានបញ្ហាអ្វីធំដុំ ប៉ុន្តែបញ្ហាសំរាម តែនៅតែជាបញ្ហាស្មុគ្រស្មាញនៅឡើយដោយនៅតាមគោលដៅមួយចំនួន ភ្ញៀវទេសចរមានការទុកដាក់សំរាមមិនបានត្រឹមត្រូវ ជាពិសេសបោះចោលសំរាម ឬទុកចោលនៅកន្លែងដែលពួកគាត់បានទទួលទានអាហារ។

ដោយឡែក គ្រប់គោលដៅទេសចរណ៍បានខិតខំអនុវត្តតាមគោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រោមការណែនាំ និងចុះពិនិត្យផ្ទាល់ដល់មូលដ្ឋានរបស់គណៈអភិបាលរាជធានីខេត្ត ដែលមានមន្ទីរទេសចរណ៍ជាសេនាធិការ ជាពិសេសការស្កេនកំដៅ លាងដៃ និងការកត់ត្រាពត៌មានភ្ញៀវផងដែរ៕ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ទេសចរ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង