Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ខេត្តសៀមរាបនឹងរៀបចំកម្មវិធីជាច្រើនសម្រាប់ទទួលភ្ញៀវទេសចរនៅថ្ងៃឈប់សម្រាកខាងមុខ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប 

ភ្នំពេញ៖ ខេត្តសៀមរាបនឹងរៀបចំកម្មវិធីជាច្រើនសម្រាប់ទទួលភ្ញៀវទេសចរនៅថ្ងៃឈប់សម្រាកខាងមុខ។ ការរៀបចំកម្មវិធីនេះត្រូវបានដឹកនាំត្រួតពិនិត្យដោយ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅដងស្ទឹងសៀមរាប ចន្លោះពីស្ពានថ្មព្រះដំណាក់ មកដលើស្ពានវត្តរាជបូរព៌ នារសៀលទី១០ ខែសីហា ឆ្នាំ២០២០។

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យមើលទីតាំងរៀបចំពិធី សម្រាកសៀមរាប នៅដងស្ទឹងសៀមរាប ចន្លោះពីស្ពានថ្មព្រះដំណាក់ មកដលើស្ពានវត្តរាជបូរព៌។

កម្មវិធីសម្រាកសៀមរាប នឹងរៀបចំចាប់ពីថ្ងៃទី១៦ ដល់២១ ខែសីហា ឆ្នាំ២០២០ នៅថ្ងៃមន្ត្រីរាជការ កម្មករ វិយោជិក ឈប់សម្រាកសងទៅនឹងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ដែលបានរៀបចំកម្មវិធីជាច្រើន មានទាំងកម្មវិធីបែបប្រពៃណីយ៍ សាសនា ជិះកង់សប្បុរសធម៌កាកបាទក្រហម ផ្សារបណ្តែតទឹក ការតាំងពិព័រណ៌ និងការជិះកង់ បោះតង់លើភ្នំគូលែនជាដើម។

ក្នុងការចុះពិនិត្យនោះដែរ ឯកឧត្តម ទៀ សីហា ក៏បានធ្វើការណែនាំដល់ក្រុមការងារ បច្ចេកទេសក្នុងការរៀបចំ ធ្វើការតុបតែង លម្អ ដោយមានការដាក់នូវទង់ជ្វាលា ភ្លើងគោមលម្អទៅដោយគ្រប់ពណ៌ ក្នុងការលើកនូវ សោភណ្ឌភាពដងស្ទឹងប្រវត្តិសាស្ត្រ ព្រមទាំងលម្អទៅដោយសម្រស់ផ្កាចម្រុះពណ៌ ប្រកបដោយលក្ខណៈជាសម្រស់ ធម្មជាតិ នៃវប្បធម៌ជាតិខ្មែរយើង។

មួយវិញទៀត ឯកឧត្តមក៏បានធ្វើការក្រើន រំលឹកដល់ក្រុមការងារគ្រប់គ្រងបរិស្ថាន អនាម័យ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ចំពោះការសម្អាតបរិស្ថាន អនាម័យនៅតាមដងស្ទឹង ដើមី្បធ្វើឲ្យទឹកស្ទឹងសៀមរាប យើងមានសម្រស់ស្រស់ត្រកាល និង ធ្វើការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ក្រោយពីការបញ្ចប់នូវវិបត្តិជម្ងឺកូវិដ១៩ នេះទៅ

បន្ថែមលើសនេះទៀត ឯកឧត្តម ក៏បានណែនាំក្រុមការងារទាំងអស់ពង្រឹងការអនុវត្តវិធានការការពារជំងឺកូវីដ១៩ និងសុវត្ថិភាពទេសចរណ៍តាមគ្រប់ប្រតិបត្តិករទេសចរណ៍ទាំងអស់ តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការរាលត្បាតជំងឺកូវីដ១៩ ក្នុងអំឡុងពេលឈប់សម្រាក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ទេសចរ
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង