Cctimesw1140xh150cm copy

សម្តេច ហ៊ុន ម៉ាណែត ជាប់ជា«អនុប្រធាន»គណបក្សប្រជាជនកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/
ម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា 

ភ្នំពេញ៖សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាកូនប្រុសច្បងរបស់សម្តេច ហ៊ុន សែន នៅថ្ងៃទី ១០ ធ្នូនេះ ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា។ការបោះឆ្នោតនេះ គឺធ្វើឡើងក្នុងពេលដែលគណបក្សប្រជាជន បើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី ៤៤ នៅវិមាន៧មករា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

ដូចការគ្រោងទុក​គណបក្សប្រជាជនកម្ពុជា បានបើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី ៤៤ របស់ខ្លួនរយៈពេល២ថ្ងៃពោលគឺចាប់ពីថ្ងៃទី ៩-១០ធ្នូ ឆ្នាំ២០២៣នេះ។សន្និបាតគណៈកម្មាធិការកណ្ដាលរបស់គណបក្សកាន់អំណាចចាស់វស្សានេះ បានបោះឆ្នោតគាំទ្រ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាឱ្យធ្វើជា«អនុប្រធាន»គណបក្ស។

ក្នុងការបោះឆ្នោតនោះ សំឡេងឆ្នោតគាំទ្រសម្ដេច ហ៊ុន ម៉ាណែត ឱ្យធ្វើជាអនុប្រធានបក្សមានចំនួន ១១៨៧សំឡេង ដែលស្មើនឹង ៩៩.៩២% ។ការជាប់ជាអនុប្រធាននេះ ធ្វើឲ្យគណបក្សមួយនេះមានអនុប្រធានចំនួន៥រូប។

គួរបញ្ជាក់ថាបច្ចុប្បន្នគណបក្សប្រជាជនកម្ពុជា ត្រូវបានដឹកនាំដោយសម្ដេច ហេង សំរិន ជាប្រធានកិត្តិយស សម្ដេច ហ៊ុន សែន ជាប្រធានគណបក្ស និង មានអនុប្រធានចំនួន ៤រូប មាន សម្ដេច ស ខេង សម្ដេច សាយ ឈុំ សម្ដេច ទៀ បាញ់ និង សម្ដេច ម៉ែន សំអន។

ក្រៅពីនេះមន្ត្រីសំខាន់ៗចំនួន២៣រូបបន្ថែមទៀត ក៏ត្រូវបានមហាសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្ស ប្រជាជនកម្ពុជាជ្រើសរើសតាំងជា សមាជិកគណៈអចិន្ត្រៃយ៍​ នៃគណៈកម្មាធិការកណ្តាល​ គណបក្សផងដែរ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង