Cctimesw1140xh150cm copy

«ភូមិ៤»នៅខេត្តក្វាងទុងសម្រេចបញ្ចប់ជម្លោះបន្សល់ពីដូនតារាប់រយឆ្នាំ

CHINA-CAMBODIA HOTLINE
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ ភូមិចំនួន៤ នៅទីក្រុងជីយ៉ាង ខេត្តក្វាងទុង ប្រទេសចិនដែលជា"ភូមិជម្លោះតាំងពីជំនាន់ដូនតា"មានភូមិ Chaqiao, Meixi, Meidong និង Xialiu បានផ្សះផ្សាគ្នាដោយជោគជ័យ ដោយបំបែកទំនៀមទម្លាប់មិនរៀបការជាមួយគ្នា ដែលមានរយៈពេលរាប់សតវត្សន៍មកហើយ ហើយក្លាយជាភូមិអ្នកជិតខាង និង មិត្តល្អ។ នេះគឺជាការផ្សះផ្សាដ៏ធំបំផុតនៃ " ភូមិជម្លោះតាំងពីជំនាន់ដូនតា" នៅក្នុងតំបន់ជីយ៉ាងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

គ្មាននរណាម្នាក់អាចពន្យល់ពីហេតុផលនៃជម្លោះនោះទេ ប្រហែងដោយសារតែ "ការដណ្តើមយកធនធាន" ប៉ុន្តែ " ពាក្យបណ្ដៅដូនតា" ដែលមិនអនុញ្ញាតឱ្យមានអាពាហ៍ពិពាហ៍ត្រូវបានផ្សព្វផ្សាយនៅក្នុងភូមិ Chaqiao, Gaomei, Taidong និង Xiyang ។ អ្នកភូមិ Yang Lianghao បាននិយាយថា កាលពីអតីតកាល យុវជនមួយចំនួនមិនយល់ស្របនឹងគំនិតរបស់មនុស្សជំនាន់មុនទេ ប៉ុន្តែពួកគេកម្រនឹងរៀបការដោយចិត្តឯងណាស់។ កន្លងមក បុរសនិងស្ត្រីខ្លះដែលរៀបការដោយចិត្ត ឯងត្រូវបានបែកបាក់គ្នាដោយសារហេតុផលផ្សេងៗ។

បច្ចុប្បន្ននេះ ពួកគេជូនស្លាកយីហោ “អ្នកជិតខាង និងមិត្តល្អ” ឲ្យគ្នាទៅវិញទៅមក ហើយជម្រាបជូន ដូនតានៅវិហារដូនតា ដោយភូមិទាំងនោះបានក្លាយជាមិត្តល្អ និងអាចរៀបការជាមួយគ្នាបាន។

លោក​ Yang Yantai លេខាគណៈកម្មាធិការបក្សភូមិ Chaqiao បានប្រាប់ថា៖ មេដឹកនាំអាណត្តិមុន ធ្លាប់ធ្វើរឿងនេះពីមុនពេលគាត់នៅកាន់តំណែង ប៉ុន្តែត្រូវបរាជ័យនៅទីបញ្ចប់។ អ្វីដែលពិបាកបំផុតគឺធ្វើឲ្យព្រឹទ្ធាចារ្យភូមិងក់ក្បាលយល់ព្រម។ ភូមិ Chaqiao ត្រូវបានបែងចែកទៅជាសហគមន៍ចំនួន ៧ ដែលមានមនុស្សចាស់សរុបប្រហែល ៨០ នាក់ ។

Yang Yantai បានបញ្ចាក់ថា "នៅក្នុងកិច្ចប្រជុំលើកដំបូង មនុស្សគ្រប់គ្នាមិនយល់ព្រមទេ ។ យើងបានធ្វើការងារនេះម្តងហើយម្តងទៀត ដោយចំណាយពេលពីរខែ និងបានបើកការ ប្រជុំរាប់សិបដង ទើបដោះស្រាយបញ្ហានេះបាន" ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង