681 ezgif.com resize
Swift cc time

សម្តេចហ៊ុន សែន ជួយសង្គ្រោះជីវិតលោកគង់ គាំ​ ដែលមានជំងឺបេះដូង និងទឹកដក់ក្នុងសួត

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និង ជាប្រធានគណបក្សប្រជាជន បានចូលរួមជួយសង្គ្រោះជីវិតរបស់លោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងឱ្យរួចផុតពីជំងឺបេះដូង និង ទឹកដក់ក្នុងសួត។នេះបើយោងតាមការបញ្ជាក់ពី លោក គង់ បូរ៉ា ជាកូនប្រុសម្នាក់របស់លោក គង់ គាំ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោក គង់ បូរ៉ា ​បានគោរពថ្លែងអំណរគុណ សម្តេច  ហ៊ុន សែន ប្រធានគណបក្សប្រជាជន ក្រុមវេជ្ជបណ្ឌិត លោកគ្រូ-អ្នកគ្រូពេទ្យ នៃមន្ទីរពេទ្យកាល់ម៉ែត្រ (អាគារតេជោ​អភិវឌ្ឍ) ដោយស្មោះសរបំផុតដែលបានជួយសង្គ្រោះជីវិតរបស់ឪពុកលោក ។

បើតាមលោក គង់ បូរ៉ា ការចូលសម្រាកព្យាបាលលោក គង់ គាំ ដែលមានជំងឺបេះដូង និងទឹកដក់ក្នុងសួត រហូតត្រូវបានក្រុមគ្រូពេទ្យ ជួយសង្រ្គោះ ព្យាបាលធូរស្បើយ ចេញត្រលប់បន្តមក​ព្យាបាលនៅក្នុងផ្ទះវិញ។លោកថា​ កុំសើច កុំយំជីវិតអ្នកដទៃ គ្មាននរណាល្អជាងនរណានោះទេ និង សុំឱ្យប្រឆាំងក្រៅប្រទេសដែលកំពុងព្យាយាម បំពុលសង្គម បង្កើតភាពចលាចល បង្គរភាពវឹកវរកុំភ្ជាប់ ករណីលោក គង់ គាំ ជារឿងនយោបាយ។

សូមជម្រាប់ជូនថា លោក គង់ គាំ ជាអតីតអ្នកនយោបាយជើងចាស់មួយរូបនៅកម្ពុជា។ លោក សម្រេចចិត្តទៅចូលរួមជាមួយគណបក្សប្រឆាំងដឹកនាំដោយលោក សម រង្ស៊ី តាំងពីគណបក្ស សម រង្ស៊ី រហូតដល់ គណបក្សសង្គ្រោះជាតិ ដើម្បីចូលរួមប្រឆាំងជាមួយគណបក្សប្រជាជនកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង