Smart saver cctime web bannertif

កម្ពុជាត្រៀម«សណ្ឋាគារផ្កាយប្រាំ»ក្បែរព្រំដែនអេហ្ស៊ីបសម្រាប់ជួយនិស្សិតខ្មែរនៅអុីស្រាអែល

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២៥ តុលានេះ បានអះអាងថា បានជួល«សណ្ឋាគារលំដាប់ផ្កាយប្រាំ» នៅតំបន់ព្រំដែនរវាងអេហ្ស៊ីប ហ្សកដង់ និង អុីស្រាអែល ដើម្បីត្រៀមជាទីតាំងសុវត្ថិភាព សម្រាប់ឱ្យពលរដ្ឋ និង និស្សិតខ្មែរស្នាក់នៅ។នេះបើ​យោង​តាមប្រសាសន៍របស់​ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងវេទិកាសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺន២ពាន់នាក់ តាមបណ្តារោងចក្រ សហគ្រាស ក្នុងខេត្តកំពង់ចាម សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា តាំងពីការផ្ទុះដំបូង នៃការបាញ់ប្រហារ របស់ពួកហាម៉ាស់ ទៅលើប្រទេសអុីស្រាអែល និងធ្វើឲ្យនិស្សិតខ្មែរម្នាក់ស្លាប់ រាជរដ្ឋាភិបាលធ្វើការជាប់ប្រចាំជាមួយនិស្សិតផ្សេងៗ និង អាជ្ញាធរអុីស្រាអែល ដើម្បីឲ្យពលរដ្ឋខ្មែរនៅទីនោះ មានសុវត្ថិភាព។

បើតាមសម្តេច ហ៊ុន ម៉ាណែត បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានតាមដានជាប់ជាប្រចាំចំពោះស្ថានភាពនិស្សិត និង ពលរដ្ឋខ្មែរ ដែលកំពុងស្ថិតនៅប្រទេសអុីស្រាអែល ព្រមទាំងបានទាក់ទងជាប់ជាប្រចាំជាមួយអាជ្ញាធរអុីស្រាអែល ដើម្បីធានាសន្តិសុខសុវត្ថិភាពដល់និស្សិត និង ពលរដ្ឋទាំងនោះ។

សម្តេច បានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលមានសង្គ្រាមរវាងកងកម្លាំងហាម៉ាស់ និង អុីស្រាអែល រាជរដ្ឋាភិបាលបានជួល«សណ្ឋាគារផ្កាយប្រាំ» នៅតំបន់ព្រំដែនរវាង អេហ្ស៊ីប ហ្សកដង់ និង អុីស្រាអែល ដើម្បីត្រៀមជាទីតាំងសុវត្ថិភាព សម្រាប់ឱ្យពលរដ្ឋ និង និស្សិតខ្មែរស្នាក់នៅ។ហើយសម្តេច បានចំអកឲ្យអ្នកនៅក្រៅប្រទេសមួយចំនួន ធ្វើខ្លួនឯងច្បាស់ជាងនិស្សិត កំពុងសិក្សានៅប្រទេសអុីស្រាអែល ពាក់ព័ន្ធនឹងសុខសុវត្ថិភាពរបស់និស្សិត និងពលរដ្ឋ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង