Img 1426
Swift cc time

សាលាAUPPរៀបចំការពិភាក្សាជាក្រុម អំពី IQ EQ និង CQ សម្រាប់ភាពជោគជ័យក្នុងអាជីពការងារ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នៅថ្ងៃទី១៨ តុលា បានរៀបចំការពិភាក្សាជាក្រុម ស្ដីអំពី «អំពី IQ EQ និង CQ សម្រាប់ភាពជោគជ័យក្នុងអាជីពការងារ» ដែលក្នុងនោះមានសិស្សានុសិស្សប្រមាណជាង ១០០នាក់បានចូលរួម។ នៅក្នុងការពិភាក្សានេះដែរ មានវាគ្មិនចំនួន ៦រូប មានលោក គួច ម៉េងលី, លោក ឡាង ទីលាង, លោកស្រី Qazreen Chan Abdullah, លោក Ed Vengrouskie, លោក ឆាំ ប៊ុនថេត, និង កញ្ញា លីន កន្និកា។

ថ្លែងក្នុងកិច្ចពិភាក្សានោះ លោក គួច ម៉េងលី បានមានប្រសាសន៍ថា IQ គឺជារង្វាស់នៃសមត្ថភាពរបស់យើងក្នុងការវែកញែក និងដោះស្រាយបញ្ហា។ វាឆ្លុះបញ្ចាំងពីរបៀបដែលយើងធ្វើការងារណាមួយបានយ៉ាងល្អ បើប្រៀបធៀបទៅនឹងមនុស្សផ្សេងទៀត។ ចំណែក EQ ជាសមត្ថភាពក្នុងការយល់ ប្រើប្រាស់ និងគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួន ក្នុងវិធីវិជ្ជមាន និង CQ ជាកម្រិតវប្បធម៌ ឬកម្រិតសង្គមវប្បធម៌។

លោក គួច ម៉េងលី បានគូសបញ្ជាក់ថា បើនិយាយពីអាជីពការងារ នៅក្រុមហ៊ុនបច្ចេកវិទ្យា គឺគេពេញចិត្តមនុស្សដែលមានកម្រិត IQ ខ្ពស់ ដើម្បីបំពេញការងារបានល្អប្រសើរ ប៉ុន្ដែជាទូទៅនៅក្រុមហ៊ុនផ្សេងទៀត គេពេញចិត្តទាំង IQ និង EQ។ នាពេលបច្ចុប្បន្ននោះ នៅពេលដែលគេដាក់ពាក្យសុំការងារ គឺគេមើលទៅលើ EQ បន្ទាប់មកទើបគេមើលទៅលើ IQ។ ជាទូទៅនៅពេលមនុស្សមាន IQ ខ្ពស់ ជួលនរណាម្នាក់ឱ្យមកធ្វើការ គេនឹងជួលអ្នកដែលមាន EQ និង CQ ខ្ពស់។ មិនតែប៉ុណ្ណោះ នៅក្នុងភាពជោគជ័យ នៅក្នុងអាជីពការងារនិមួយៗ គឺជាបុគ្គលដែលមាន EQ និង CQ ខ្ពស់។

ជាមួយគ្នានោះ លោក ឡាង ទីលាង បានបន្ថែមថា EQ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការធ្វើឱ្យអាជីពការងាររបស់យើងទទួលបានជោគជ័យ ហើយការមានតែ IQ មិនអាចធ្វើឱ្យយើងជោគជ័យនៅក្នុងអាជីពការងារបាននោះទេ។ លោកបានបញ្ជាក់ថា យើងមិនអាចប្រៀបធៀបគ្នាបានទេរវាង IQ និង EQ ដើម្បីឱ្យការងារមួយ ឬអាជីពណាមួយទទួលបានជោគជ័យ គឺ IQ និង EQ ត្រូវដើរទន្ទឹមគ្នា។

លោក ឆាំ ប៊ុនថេត បានឱ្យដឹងផងដែរថា IQ ប្រៀបបីដូចជា កូនសោរ ដែលបើកទ្វារទៅរកភាពជោគជ័យ ពិព្រោះ IQ អាចជួយឱ្យយើងទទួលបានការងារ។ ចំណែក EQ ជួយឱ្យយើងធ្វើការងារចុះសម្រុងជាមួយមនុស្សដ៏ទៃទៀត។ ប៉ុន្ដែទោះបីជាយ៉ាណាក៏ដោយមានសិស្សានុសិស្សជាច្រើន ដែលពួកគេទទួលបានជោគជ័យ ជាមួយកម្រិត IQ ខ្ពស់៕

ពាក្យទាក់ទង: IQ EQ CQ
Khcct banner

អត្ថបទទាក់ទង