Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្តេចទៀ បាញ់៖កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយឥណ្ឌា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ  ជួបជាមួយលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា

ភ្នំពេញ៖សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យ លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្ដីការគណៈរដ្ឋមន្ត្រី។

នៅក្នុងជំនួបសម្តែងការគួរសមនេះ សម្តេចទៀ បាញ់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល ក្រសួងការពារជាតិ និង ស្ថានទូតឥណ្ឌាដែលតែងតែមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយកម្ពុជា ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ការកសាងអភិវឌ្ឍន៍ជាតិកម្ពុជា ជាពិសេសការផ្តល់ជំនួយសុខនហិតមីន សម្ភារៈ និងការជួយបណ្តុះបណ្តាលធនធានមនុស្សដល់ ខ.ភ.ម និងដល់កងរក្សាសន្តិភាពកម្ពុជា។

សម្តេចពិជ័យសេនា បានបញ្ជាក់ថា ឥណ្ឌាជាប្រទេសមួយដែលតែងមានកិច្ចសហប្រតិបត្តិការយ៉ាងស្និតជាមួយនឹងកម្ពុជា ជាពិសេសក្នុងកិច្ចប្រតិបត្តិការបំពេញបេសកកម្មរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិនៅម៉ាលី ឥណ្ឌាក៏បានជួយដល់កងទ័ពមួកខៀវកម្ពុជា ដែលបោះជំរុំនៅជិតនោះផងដែរ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការ និងការរឹតចំណងមិត្តភាព និងសាមគ្គីភាពយ៉ាងជិតស្និតជាបន្តទៅទៀតជាមួយនឹងប្រទេសឥណ្ឌា។

ជាការឆ្លើយតបលោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលលើកឡើងអំពីកិច្ចសហប្រតិបត្តិការកងទ័ពនៃប្រទេសទាំងពីរ កម្ពុជានិងឥណ្ឌា ក៏ដូចជាកិច្ចសហប្រតិបត្តិការកងរក្សាសន្តិភាពទាំងពីរ។លោកជំទាវ បានបន្តថា ឥណ្ឌាបានតាំងចិត្តយ៉ាងខ្ពស់ក្នុងការសហការជាមួយនឹងកម្ពុជា ក្នុងកិច្ចការការពារជាតិ ក៏ដូចជាកិច្ចសហប្រតិបត្តិការកងរក្សាសន្តិភាព។ជាក់ស្តែងក្នុងថ្ងៃនេះក៏យើងមានពិធីសារចុះហត្ថលេខានូវទឹកប្រាក់ចំនួន ១.៥លានដុល្លា ដែលជាជំនួយឥណ្ឌទានពីប្រទេសឥណ្ឌា។

លោកជំទាវ បានបន្តថា ខណៈពេលនេះ យើងកំពុងពិនិត្យអំពីការស្នើសុំសុនខសម្រាប់ហិតគ្រឿងផ្ទុះ ដែលមុននេះ ឥណ្ឌាបានផ្តល់ឲ្យចំនួន ១៥ក្បាលរួចមកហើយ ហើយឥឡូវកំពុងពិភាក្សានិងជជែកគ្នា ដើម្បីផ្តល់ជូនដល់កម្ពុជាបន្ថែមទៀត។ ឥណ្ឌាមានការប្តេជ្ញាចិត្តក្នុងការបន្តធ្វើការជាមួយនឹងកម្ពុជា លើផ្នែកបណ្តុះបណ្តាលធនធានមនុស្ស នៅលើផ្នែកកងរក្សាសន្តិភាព និងកម្មវិធីជាច្រើនទៀតក្នុងការពង្រឹងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង