សៀមរាប៖ បង្កាន់ដៃនាគ នៅប្រាសាទបន្ទាយសំរ៉ែ ត្រូវបានអ្នកជំនាញអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលតាំងពីខែកក្កដា មកម្លេះ។ រហូតមកដល់ពេលនេះ សម្រេចបានជាង៨០ភាគរយ ហើយការងារដែលនៅសេសសល់គ្រោងនឹងបញ្ចប់ឱ្យបានមុនដំណាច់ដំណាច់ឆ្នាំ២០២៣ខាងមុខ។
ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងជំរុញការងារជួសជុលបង្កាន់ដៃនាគប្រវែង៣៤ម៉ែត្រ នៅរោងទងទី១ ផ្នែកឦសានប្រាសាទបន្ទាយសំរ៉ែ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។ ចំពោះការជួសជុល ក្រុមការងារមានការលំបាកយ៉ាងខ្លាំង ដោយសារថ្មមានការបែកបាក់ច្រើន ហើយផ្នែកខ្លះនៃចម្លាក់ត្រូវបាត់បង់តម្រូវឱ្យអ្នកជំនាញស្វែងរកយកដាក់តាមទីតាំងដើមវិញ។ ការងារជួសជុលដែលចាប់ផ្តើមពីខែកក្កដាមកនោះ ពេលនេះ សម្រេចបានជាង៨០ភាគរយហើយ ការងារដែលនៅសេសសល់គ្រោងនឹងបញ្ចប់ឱ្យបានមុនដំណាច់ដំណាច់ឆ្នាំ២០២៣ខាងមុខ។
សូមបញ្ជាក់ថា ប្រាសាទបន្ទាយសំរ៉ែមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ប្រាសាទបន្ទាយសំរ៉ែ ត្រូវបានសាងសង់ឡើងនៅពាក់កណ្តាលគ្រិស្តសតវត្សរ៍ទី១២ ដើម្បីឧទិ្ទសដល់ព្រះនារាយណ៍៕