ភ្នំពេញ៖ គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា នឹងចុះហតហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពី ការបង្កើតសម្ពន្ធភាពឆ្ពោះទៅអនាគត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតេលភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន នៅថ្ងៃទី១០ខែតុលានេះ។
