ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៩ ខែតុលានេះ បានប្រកាសរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរយៈពេល២ថ្ងៃ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី៩ និងទី១០ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះនៅវិមាន៧មករា។ជាមហាសន្និបាត ដើម្បីពិនិត្យលើរបាយការណ៍អំពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយគណបក្ស និង ទិសដៅភារកិច្ចឆ្នាំ២០២៤។
