Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

កម្ពុជា-អាម៉េរិកឯកភាពគ្នាពន្លឿននីតិវិធីទទួលខ្មែរ​ដែលបញ្ជូនពីអាម៉េរិក

នយោបាយ
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី ២៧ កញ្ញានេះ បានជួបពិភាក្សាការងារជាមួយលោក ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។ក្នុងជំនួបនោះភាគីទាំងពីរបានឯកភាពគ្នា​ពន្លឿន​នីតិវិធីនានា ដើម្បីទទួលពលរដ្ឋខ្មែរ​ដែល​បញ្ជូនពីអាម៉េរិកនិង ​សម្របសម្រួលកិច្ចការពាក់ព័ន្ធការរុករកអដ្ឋិធាតុទាហាន​រអាម៉េរិកក្នុងទឹកដីកម្ពុជាផងដែរ។

នៅវិមានសន្តិភាព សម្តេច ហ៊ុន ម៉ាណែត បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ផាទ្រីក មើហ្វី (W. Patrick Murphy) ដោយទទួលស្វាគមន៍ចំពោះគ្នាទៅវិញទៅមក។ជាជំនួបធ្វើឡើងបន្ថែមលើជំនួបរវាងសម្តេច ហ៊ុន ម៉ាណែត ជាមួយ លោកស្រី វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) អនុរដ្ឋមន្ត្រីការបរទេសស្ដីទីសហរដ្ឋអាម៉េរិក។

នាយករដ្ឋមន្ត្រីនៃកម្ពុជា អរគុណអាម៉េរិកដែលផ្តល់ជូនឡើងវិញនូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (US AID) ។ ប្រាក់ជំនួយដែលត្រូវបានផ្តល់ជូនឡើងវិញនេះ នឹងត្រូវយកទៅប្រើប្រាស់នៅក្នុងវិស័យសំខាន់ៗ ដូចជា៖ (១) ការកែលម្អការផ្ដល់សេវាសុខាភិបាលទាំងក្នុងផ្នែករដ្ឋ និងផ្នែកឯកជន (២) ការការពារបរិស្ថានប្រកបដោយចិរភាព (៣) ការការពារ និងការប្រយុទ្ធនឹងជំងឺរបេង និង (៣) ការបណ្ដុះបណ្ដាលផ្នែកសហគ្រិនភាពដល់យុវជនកម្ពុជា ជាដើម។

ក្នុងជំនួបនោះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តសម្របសម្រួល និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅគ្រប់ជំហាននៃនីតិវិធី ពោលគឺ៖ (១) ពន្លឿននីតិវិធីក្នុងការកំណត់អត្តសញ្ញាណ និងការរៀបចំបញ្ជូនពលរដ្ឋខ្មែរ មកកម្ពុជា (២) ធ្វើសាមញ្ញកម្មនីតិវិធី នៅពេលបញ្ជូន និង (៣) រៀបចំផែនការសកម្មភាពនៃការគាំទ្រ និងការធ្វីសមាហរណកម្ម សម្រាប់ឱ្យពលរដ្ឋខ្មែរ អាចបន្ស៊ាំ និងអាចធ្វីសមាហរណកម្មទៅក្នុងសង្គមកម្ពុជាវិញ សំដៅកសាងជីវិតថ្មីមួយ ឱ្យបានល្អសមស្រប នៅលើទឹកដីកម្ពុជា។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង