Cctimesw1140xh150cm copy

មេដឹកនាំអាស៊ានអបអរសាទរ​ សម្ដេច ហ៊ុន ម៉ាណែត ក្នុងពិធីបើកកិច្ចប្រជ៉ំកំពូលអាស៊ាន

នយោបាយ
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/
ម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងនៅកម្មវិធីធុរកិច្ចនៅ ឥណ្ឌូនេស៊ី។

ហ្សាកាតា៖សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងតែមានវត្តមានក្នុងកិច្ចប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ ​នៅប្រទេស​ឥណ្ឌូណេស៊ី។ពិធីបើក កិច្ចប្រជ៉ំកំពូលអាស៊ានលើកទី៤៣កាលពីម្សិលមិញមេដឹកនាំអាស៊ាន បានប្រកាសស្វាគមន៍​និងអបអរសាទរសម្តេច ហ៊ុន ម៉ាណែត​ ដែលជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។ 

ដូចការគ្រោងទុកកិច្ចប្រជុំ​កំពូល​អាស៊ានលើកទី ៤៣ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ ​បានចាប់ផ្តើមបើកជាផ្លូវការនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ជាកិច្ចប្រជុំដែលប្រមូលផ្តុំទៅដោយមេដឹកនាំធំៗជុំវិញពិភពលោក​ ដើម្បីជួយជជែកគ្នាស្វែងរកដំណោះ ស្រាយលើបញ្ហានៅក្នុងតំបន់​​ និងដោះស្រាយបញ្ហាសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ -១៩។

ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ នៅឥណ្ឌូនេស៊ី ឆ្នាំ២០២៣នេះ ក៏មានវត្តមានជាលើកដំបូងរបស់សម្តេច ហ៊ុន ម៉ាណែត ក្នុងតំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជាថ្មី បន្ទាប់ពីសម្តេច ហ៊ុន សែន ដែលត្រូវជាឪពុក។សម្តេច ហ៊ុន ម៉ាណែត មាន​ឈ្មោះ​ជា​មេ​ដឹក​នាំមានវ័យ​ក្មេង​ជាង​គេ​បង្អស់ ​ក្នុង​ចំណោម​មេ​ដឹក​នាំ​កំពូល​បច្ចុប្បន្នទាំង​១០ ​រូប​របស់​អាស៊ាន។

ក្នុងបើកកិច្ចប្រជ៉ំកំពូលអាស៊ាន លើកទី៤៣ កាលពីម្សិលមិញ សម្តេច ហ៊ុន ម៉ាណែត ត្រូវបានលោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីនៃឥណ្ឌូនេស៊ី និងជាប្រធានអាស៊ាននៅឆ្នាំនេះ បានប្រកាសអបអរសាទរ និង ស្វាគមន៍វត្តមានរបស់សម្តេច ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាថ្មី។

គួរបញ្ជាក់ថា នេះជាការបង្ហាញមុខជាលើកទីមួយបង្អស់លើឆាកអន្តរជាតិរបស់សម្តេច ហ៊ុន ម៉ាណែត និង ក្នុងនាមជា​មេ​ដឹក​នាំ​កំពូល​វ័យ​ក្មេង​ជាង​គេ ក្នុង​ជំនួប​កំពូល​អាស៊ាន ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា។វត្តមាននេះ ដូចគ្នាទៅនឹងវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ពេលចូលរួមប្រជុំ​អាស៊ានលើកដំបូង នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីននាថ្ងៃទី ២៨ ខែ វិច្ចិការ ឆ្នាំ១៩៩៩ ក៏ជា​មេ​ដឹក​នាំ​វ័យ​ក្មេង​ជាង​គេ​បង្អស់ ​ក្នុង​ចំណោម​មេ​ដឹក​នាំ​កំពូល មានអាយុត្រឹមតែ ៤៧ ឆ្នាំតែប៉ុណ្ណោះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង