Yearendyearend1140x150

សម្តេច ហ៊ុន សែន សម្រេចប្រើប្រាស់«Facebook»ឡើងវិញ

នយោបាយ
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

ភ្នំពេញ៖សម្តេច ហ៊ុន សែន នៅថ្ងៃទី ៣ កញ្ញានេះ បានប្រកាសប្រើប្រាស់ហ្វេសប៊ុកឡើងវិញ ដោយគួបផ្សំជាមួយ twitter, YouTube,TikTokTelegram ,instagram, ហើយសម្តេចសង្ឃឹមថា ក្រុមហ៊ុន Facebook នឹងទទួលបានប្រាក់ចំណេញលើស២០០លានដុល្លារក្នុងមួយឆ្នាំនៅកម្ពុជា។ប៉ុន្តែមន្ត្រីដែលផ្តល់ដល់ក្រុមហ៊ុនបិទហ្វេសប៊ុកសម្តេច គឺមិនអនុញ្ញចូលកម្ពុជានោះទេ។

ក្រោយមានភាពចម្រូងចម្រាស់ជាមួយគ្នាមុនការបោះឆ្នោត ឥឡូវនេះ សម្តេច ហ៊ុន សែន​ អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសត្រឡប់មកប្រើប្រាស់ Facebook វិញ គួបផ្សំជាមួយ twitter,  YouTube,TikTok Telegram ,instagram,។ការសម្រេចប្រើប្រាស់ឡើងវិញនេះ ធ្វើឡើងក្រោយពីក្រុមហ៊ុនFacebookទាត់ចោលអនុសាសន៍របស់ក្រុមអ្នករាយការណ៍របស់ខ្លួន​ ដែលសម្តេចចាត់ទុកថា គឺជាក្រុមមនុស្សខូចនិងផ្តល់យុត្តិធម៍សម្រាប់រូបខ្ញុំ។

បើតាមសម្តេច ហ៊ុន សែន សង្ឃឹមថាក្រុមហ៊ុនFacebook នឹងប្រកាន់ខ្ជាប់នូវក្រមសឹលធម៍មិនងងិតងងុលដូចក្រុមមនុស្សខូចដែលជាមនុស្សមិនត្រូវបានស្វាគមន៍នៅកម្ពុជានោះឡើយ ហើយក្រុមហ៊ុនFacebook នឹងទទួលបានប្រាក់ចំណេញលើស២០០លានដុល្លារក្នុងមួយឆ្នាំនៅកម្ពុជាឯរាជរដ្ឋាភិបាលទទួលបាន១០ភាគរយដែលមានទឹកប្រាក់លើស២០លានដុល្លារក្នុងមួយឆ្នាំ(តួរលេខផ្នែកពន្ធដារ)។

គួរបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍ បានចេញសេចក្តីប្រកាសទទួលយកតំណាងក្រុមហ៊ុន Facebook ឲ្យចូលមកធ្វើការនៅកម្ពុជាវិញ តែមិនស្វាគមន៍ក្រុមមនុស្សដែលផ្តល់អនុសាសន៍មិនត្រឹមត្រូវនោះឡើយ។សម្រាប់សម្តេច ហ៊ុន សែន ការសម្រេចប្រើឬមិនប្រើFacebookគឺជាសិទ្ធផ្តាច់មុខរបស់ខ្ញុំ(only one Hun Sen)។ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង