Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 09 28 2023 1800 x 300px

និស្សិតសាកលវិទ្យាល័យខេមតិច ឈ្នះការប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ និស្សិតសាកលវិទ្យាល័យខេមតិច នាថ្ងៃ២៦ សីហា បានឈ្នះកម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ ដែលពួកគេធ្វើការទៅលើគម្រោង TAMDAN (តាមដាន)។ មុននិងពួកគេទទួលបានជោគជ័យ នៅក្នុងការប្រកួតប្រជែងនេះ ពួកគេធ្លាប់បានយកគម្រោងរបស់ពួកគេ ទៅចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីមួយចំនួន។ ជាពិសេស នៅក្នុងការប្រកួតប្រជែងនេះ ពួកគេទទួលបានការហ្វឹកហាត់ អំពីការធ្វើធុរកិច្ច (startup) រយៈពេល ៨សប្ដាហ៍ ផងដែរ។

បើតាមសមាជិកក្រុមតាមដាន បានឲ្យដឹងថា មួយរយៈនេះពួកគេចូលរួមការប្រកួតប្រជែងច្រើន ហើយភាគច្រើនទទួលលទ្ធផល មិនល្អនោះទេ និងស្ទើរតែមិនហ៊ានចូលរួមប្រកួតទៀតនោះទេ។ ប៉ុន្ដែដោយសារការមានគ្រូបង្គោលល្អ និងទទួលបានហ្វឹកហាត់ល្អ ទើបធ្វើឲ្យពួកគេដឹងពីចំណុចខ្វះខាតរបស់ខ្លួន និងព្យាយាមកែប្រែគម្រោងនេះឲ្យល្អប្រសើរឡើងវិញ។

សមាជិកក្រុមតាមដាន បានបន្ដថា ពួកគេទទួលបានលទ្ធផល្អ ប៉ុន្ដែមិនគិតថានឹងជាប់ចំណាត់ថ្នាក់លេខ១នោះទេ។ ពួកគេគិតត្រឹមថា ពួកគេជាប់លេខ២ឬលេខ៣ប៉ុណ្ណោះ។ គម្រោងតាមដាន នេះ ពួកគេមិនត្រឹមតែចង់ឲ្យមានត្រឹមតែគំនិតប៉ុណ្ណោះទេ ពួកគេក៏មានគម្រោងក្នុងការធ្វើវាឲ្យចេញជារូបរាងផងដែរ។

ទោះបីជាធ្លាបបរាជ័យនៅក្នុងការប្រកួតប្រជែង ប៉ុន្ដែដោយការចង់ដឹងពីចំណុចខ្វះខាតរបស់ខ្លួន និងស្វែងយល់ពីចំណុចខ្វះខាតរបស់សមាជិកក្រុមម្នាក់ៗ។ ជាពិសេស ការប្រកួតប្រជែងនេះ វាហាក់បីដូចជាការដោះដូរពេលវេលា និងធនធានមួយចំនួន ជាមួយនិងការស្វែងរកខ្លួនឯង និងចំណុចសំខាន់នៅក្នុងធុរកិច្ច ដែលធ្វើឲ្យពួកគេសម្រេចចិត្តចូលរួមប្រកួតម្ដងហើយម្ដងទៀត រហូតទទួលបានជោគជ័យនៅក្នុងការប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ នេះ។

សមាជិកក្រុមម្នាក់ទៀត បានឲ្យដឹងថា ការដែលពួកគេលើកយកប្រធានបទតាមដាន មកចូលរួមប្រកួត ដោយសារតែការមើលឃើញពីបញ្ហា ដែលឪពុកម្ដាយព្រួយបារម្ភអំពីការទៅសាលារបស់កូនៗ របស់ពួកគេ។ ដូច្នេះហើយទើបក្រុមរបស់ពួកគេ បង្កើតនៅដំណោះស្រាយនេះ ដើម្បីដោះស្រាយបញ្ហានេះ នៅក្នុងគ្រួសារ និងសង្គមជាតិ ជាពិសេសការអប់រំនៅកម្ពុជា។ តាមដាន អាចធ្វើបច្ចុប្បន្នភាពរបស់កូនទៅកាន់ឪពុកម្ដាយ បានល្អប្រសើរ ដែលធ្វើឲ្យឪពុកម្ដាយមានអារម្មណ៍សុវត្ថិភាពដែលបញ្ជូនកូនរបស់ពួកគេទៅសាលារៀន។

គួរបញ្ជាក់ថា គម្រោង TAMDAN (តាមដាន) ត្រូវបានចូលរួមបង្កើតដោយនិស្សិតសាកលវិទ្យាល័យខេមតិច មានដូចជា កញ្ញា គីន សុសេដ្ឋា ជានិស្សិតឆ្នាំទី២ សិក្សាជំនាញវិទ្យាសាស្ដ្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត, កញ្ញា កែប ស្រីណាច និស្សិតឆ្នាំទី១ សិក្សាជំនាញ Software Engineering, លោក ហូ ច័ន្ទពន្លឺសោភា និស្សិតឆ្នាំទី១ សិក្សាជំនាញ robotic and automation engineering និង លោក អឿន បញ្ញាយុត្តិ និស្សិតឆ្មាំទី១ សិក្សាជំនាញ software engineering។ នៅក្នុងការប្រកួតប្រជែងនេះ ពួកគេទទួលបានចំណាត់ថ្នាក់លេខ១ ខណៈលេខ២បានទៅលើគម្រោង VOLTS និងលេខ៣ បានទៅលើគម្រោង UNIFLOW ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង