Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ក្រសួងអប់រំសាកល្បងបង្រៀនភាសាចិននៅសាលារដ្ឋចំនួន២០ មុនបញ្ជូលការអប់រំភាសាចិនទៅក្នុងប្រព័ន្ធអប់រំជាតិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ លោក ពុត សាមិត្ត កាលពីថ្ងៃទី២១ សីហា បានដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន សម្រាប់ការអភិវឌ្ឍកម្មវិធីសិក្សាភាសាចិន នៅគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅកម្ពុជា។ ជាមួយគ្នានោះ ក្រសួងអប់រំកម្ពុជា និង មជ្ឍមណ្ឌលសហប្រតិបត្តិការនិងផ្លាស់ប្តូរភាសាចិនភាសាបរទេស បានធ្វើការផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅពាក់ព័ន្ធនឹងការអនុវត្ត «អនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងអប់រំប្រទេសចិន ស្តីពីការអភិវឌ្ឍកម្មវិធីសិក្សាភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅកម្ពុជា» ។

បច្ចុប្បន្ននេះ មានគ្រឹះស្ថានអប់រំចំនួនលើសពី១០០ ដែលមានបើកវគ្គបណ្តុះបណ្តាលភាសាចិននៅក្នុងប្រទេសកម្ពុជា និងមានចំនួនសិស្ស-និស្សិតលើសពី ១០ ម៉ឺននាក់ដែលកំពុងសិក្សាភាសាចិន។ ជាពិសេស មជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិនភាសាបរទេស បានផ្តល់ជំនួយដល់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការបង្កើតវគ្គបណ្តុះបណ្តាលជំនាញគរុកោសល្យភាសាចិនថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ព្រមទាំងផ្តល់ការគាំទ្រដល់ការបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិននៅកម្ពុជា។

បើតាមប្រសាសន៍លោក ហ៊ូ ជឺភីង អគ្គនាយករងនៃមជ្ឍមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិនភាសាបរទេស បានឱ្យដឹងថា មជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិនភាសាបរទេសមានបំណងផ្តល់ការគាំទ្រយ៉ាងសកម្មដល់ការអប់រំភាសាចិននៅកម្ពុជាឱ្យប្រព្រឹត្តទៅប្រកបដោយគុណភាពខ្ពស់ តាមរយៈការបញ្ជូនអ្នកឯកទេសដើម្បីជ្រោមជ្រែងភាគីកម្ពុជាក្នុងការបង្កើតកម្មវិធីសិក្សា តាក់តែងសៀវភៅសិក្សាគោល និងបណ្តុះបណ្តាលគ្រូបង្រៀនក្នុងស្រុក ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ភាគីកម្ពុជា។

ជាការឆ្លើយតបលោក ពុត សាមិត្ត អនុរដ្ឋលេខាធិការ ក្រសួងអប់រំ មានប្រសាសន៍ថា ដើម្បីជម្រុញការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នានេះ ក្រសួងអប់រំ បានបង្កើតគណៈកម្មាធិការសម្របសម្រួល សម្រាប់ការអប់រំភាសាចិន ដែលដឹកនាំដោយឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ដើម្បីអភិវឌ្ឍការអប់រំភាសាចិននៅកម្ពុជាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល សកម្មភាពដែលដាក់ចេញក្នុងដំណាក់កាលដំបូងគឺធ្វើការសាកល្បងបង្រៀនភាសាចិននៅតាមសាលាមធ្យមសិក្សាសាធារណៈចំនួន ២០ សាលា។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ភាគីកម្ពុជា និងភាគីចិន បានចុះ «អនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងអប់រំប្រទេសចិន ស្តីពីការអភិវឌ្ឍកម្មវិធីរៀនភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅកម្ពុជា» ដែលជាសញ្ញាមួយបង្ហាញឱ្យឃើញថាកម្ពុជាបានចាប់ផ្តើមដាក់បញ្ជូលការអប់រំភាសាចិនទៅក្នុងប្រព័ន្ធអប់រំជាតិកម្ពុជាជាផ្លូវការ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង