Cctime 6monthsfree desktop
Cc times  web banner kh

«យុទ្ធសាស្ត្របញ្ចកោណ»នឹងជួយជំរុញកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូង ថ្ងៃទី ២៤ សីហា ឆ្នាំ២០២៣។ 

ភ្នំពេញ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយ លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី ២៤ សីហានេះ បានប្រកាសដាក់ចេញនូវ “យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១” ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍដ៏ឆាប់រហ័សនៃស្ថានភាពនយោបាយ សង្គម សេដ្ឋកិច្ច កម្ពុជា និងចរន្តការពិភពលោក ជាពិសេសការពង្រឹងភាពធុន និងធានាបរិយាប័ន្នក្នុងការអភិវឌ្ឍជាតិ។យុទ្ធសាស្ត្រនេះ មានមហិច្ចតានាំប្រទេសកម្ពុជាឈានទៅកាន់តែខ្ពស់ រុងរឿងដូចសម័យអង្គរ ដោយប្រើប្រាស់រយៈពេលត្រឹមតែ២៥ឆ្នាំ។

បន្ទប់ពីទទួលបានជោគជ័យលើការដឹកនាំប្រទេសកម្ពុជា ចេញពីសម័យសង្គ្រាមរហូតមានសន្តិភាព និង អភិវឌ្ឍដល់សព្វថ្ងៃ ក្រោម«យុទ្ធសាស្ត្រត្រីកោណ» និង «យុទ្ធសាស្ត្រចតុកោណ» រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយ លោក ហ៊ុន ម៉ាណែត ប្រកាសដាក់ចេញនូវ «យុទ្ធសាស្រ្តបញ្ចកោណ» ។ជាយុទ្ធសាស្ត្ររយៈពេល២៥ឆ្នាំ ក្នុងមហិច្ចតាលើកស្ទួយមោទកភាពជាតិឱ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ តាមរយៈការកសាងជាតិឱ្យរឹងមាំ រស់រវើករុងរឿង ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០។

យោងតាមខ្លឹមសារសង្ខេប ប្រកាសដោយលោក ហ៊ុន ម៉ាណែត សម្រាប់នីតិកាលទី៧ រយៈពេល៥ឆ្នាំដំបូងនេះ រដ្ឋាភិបាលថ្មី ដាក់ចេញនូវ “យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១” ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយយោងលើភាពចាំបាច់ជាក់ស្តែង។យុទ្ធសាស្ត្រនេះ មានទិដ្ឋភាពចំនួន៥ ក្នុងនោះ៖បន្តពង្រឹង និងពង្រីកសមិទ្ធផលដោយបន្សល់ទុកពីដឹកនាំចាស់ កែទម្រង់ស្ថាប័ន និង អភិបាលកិច្ច កសាង និងពង្រឹងមូលដ្ឋានគ្រឹះសេដ្ឋកិច្ច សង្គម បង្កើតការអភិវឌ្ឍសេច្ចកិច្ចជាតិជំរុញកំណើនតាមវិស័យនានា និងដាក់ចេញនូវគោលនយោបាយជួយសង្គម-សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដើម្បីកសាងជាតិឱ្យរឹងមាំ។

បើតាមលោក ហ៊ុន ម៉ាណែត “យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១”ដាក់ចេញនូវយុទ្ធសាស្ត្រ ចំនួន ៥ បន្ថែម គឺការធានាកំណើតសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ បង្កើតការងារធ្វើជូនពលរដ្ឋ ពង្រឹងអភិបាលកិច្ចល្អ ធានាបាននូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈបាវនា «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចកវិទ្យា»។

ចំណែក យុទ្ធសាសស្រ្តបញ្ចកោណ-ដំណាក់កាលទី២ មានគោលដៅជំរុញផ្នែកសេដ្ឋកិច្ចជាតិ និងការបង្កើនការប្រកួតប្រជែង ដោយផ្អាតលអាទិភាពចំនួន៥មានជាអាទិ៍៖ ការអភិវឌ្ឍវិស័យគន្លឹះប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច បង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន វិស័យថាមពល វិស័យទឹកស្អាត និង វិស័យឌីជីថល, ការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ, ការពង្រឹងប្រសិទ្ធភាព និងភាពទាក់ទាញនៃតំបន់សេដ្ឋកិច្ចពិសេស រួមបញ្ចូលនូវសួនឧស្សាហកម្ម សួនកសិ-ឧស្សាហកម្ម និងតំបន់ពាណិជ្ជកម្មសេរី, និង ការធ្វើនវានុវត្តន៍យន្តការហិរញ្ញប្បទាន និង ផលិតផលហិរញ្ញវត្ថុសម្រាប់គាំទ្រដល់ការវិនិយោគ។

ចំពោះបញ្ចកោណទី៣ រាជរដ្ឋាភិបាល បន្តផ្តោតលើកិច្ចការអាទិភាព ទីផ្សារការងារ សហគ្រាសធុនមីក្រូ តូចនិងមធ្យម ធុរកិច្ចថ្មី សហគ្រិនភាព និង ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការពង្រឹងប្រព័្ធធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។ បញ្ចកោណទី៤ បន្តផ្តោតលើកិច្ចការ ការធ្វើបរមភារូបនីយកម្ម(Optimization) ការគ្រប់គ្រងធនធានធម្មជាតិ បេតិកភ័ណ្ឌវប្បធម៌ និងទេសចរណ៍ ប្រកបដោយចីរភាព, ការលើកស្ទួយកសិកម្ម និងអភិវឌ្ឍជនបទ, ការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម។

បញ្ចកោណទី៥ ចុងក្រោយរាជរដ្ឋាភិបាល បន្តផ្តោតលើកិច្ចការអាទិភាព ការកសាងរដ្ឋាភិបាលឌីជីថល និង ពលរដ្ឋឌីជីថល, ការអភិវឌ្ឍសេដ្ឋកិច្ចធីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តន៍ឌីជីថល, ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល, និង ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ។

សម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ថ្មី មានជំនឿថា នឹងជម្នះបាននូវបញ្ហាប្រឈមមួយចំនួន ចំពោះការដឹកនាំប្រទេសកម្ពុជា លើវិថីការអភិវឌ្ឍ ព្យាយាមកសាងសង្គមមួយប្រកបដោយទំនុកចិត្តពីប្រជាពលរដ្ឋ ដើម្បីកាន់ដៃរួមគ្នាឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ អំពាវនាវដល់មន្ត្រីពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តជាប្រចាំ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង