Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កញ្ញា ណោង ជាលីណា៖ អត្ថប្រយោជន៍របស់ថាមពលនុយក្លេអ៊ែរមានច្រើនជាងផលប៉ះពាល់

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ការសិក្សាជំនាញនុយក្លែអ៊ែរស៊ីវិល មិនមែនសម្រាប់តែការផលិតអាវុធនុយក្លែអ៊ែរ ឬគ្រាប់បែកបរមាណូ នេះទេ។ បើប្រៀបធៀបផលប៉ះពាល់ របស់ថាមពលនុយក្លេអ៊ែរ ថាមពលនុយក្លេអ៊ែរមានផលប៉ះពាល់តិចតួចប៉ុណ្ណោះ ហើយគេអាចប្រើប្រាស់ថាមពលនុយក្លេអ៊ែរនៅក្នុងវិស័យជាច្រើនដូចជា ក្នុងវិស័យសុខាភិបាល វិស័យឧស្សាហកម្ម និងវិស័យកសិកម្ម ដែលកាត់បន្ថយការជះឥទ្ធិពលអាក្រក់ទៅដល់បរិស្ថាន។

កញ្ញា ណោង ជាលីណា និស្សិតបញ្ចប់ការសិក្សាជំនាញវិស្វកម្មនុយក្លេអ៊ែរ បានប្រាប់ស៊ីស៊ីថាមស៍ថា ការសិក្សាជំនាញនុយក្លេអ៊ែរស៊ីវិល គឺគេសិក្សាទៅលើ ការទាញថាមពលអគ្គិសនីពីនុយក្លេអ៊ែរ ការគ្រប់គ្រងរោងចក្រនុយក្លេអ៊ែរដែលទាក់ទងនិងការទាញយកប្រភពអគ្គិសនី សិក្សាអំពីប្រព័ន្ធសុវត្ថិភាពដែលទាក់ទងនិងបរិស្ថាន ក៏ដូចជាមនុស្ស និងសិក្សាអំពីអ៊ុយរ៉ាញូមដែលទាញទៅជាប្រេងឥន្ធនៈ ដើម្បីបង្កើតបានជាអគ្គិសនី។

និស្សិតបញ្ចប់ការសិក្សាពីរុស្ស៊ីរូបនេះ បានបន្ដថា កត្តាដែលលើកទឹកចិត្តឱ្យខ្លួនសិក្សាជំនាញវិស្វកម្មនុយក្លេអ៊ែរ នេះ ដោយសារតែបានឃើញវីឌីអូ របស់សិស្សច្បងដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពីប្រទេសបារាំង បានបង្ហាញអំពីអត្ថប្រយោជន៍របស់នុយក្លេអ៊ែរ មិនមែនសម្រាប់តែការផលិតអាវុធនុយក្លេអ៊ែរ។ ជាពិសេស កញ្ញា បានស្រាវជ្រាវទៅលើមុខវិជ្ជានេះ ក៏យល់ឃើញថាវាមានអត្ថប្រយោជន៍ច្រើន ដូចជា ថាមពលអគ្គិសនីដែលទាញពីនុយក្លេអ៊ែរ និងអត្ថប្រយោជន៍ជាច្រើនទៀត ដែលប្រើប្រាស់ទៅលើស្ទើរគ្រប់គ្រប់វិស័យ ដែលមិនមែនតែមួយផ្នែកទៅលើការផលិតអាវុធនោះទេ។

យុវជនមកពីខេត្តសៀមរាបរូបនេះ បានឱ្យដឹងទៀតថា ការសិក្សាជំនាញនុយក្លេអ៊ែរស៊ីវិល នេះ មិនមែនមានន័យថា នៅពេលបញ្ចប់ការសិក្សា ធ្វើការពាក់ព័ន្ធការផលិតអាវុធនោះទេ។ នៅពេលបញ្ចប់ការសិក្សា ជំនាញនេះ គេអាចធ្វើការនៅក្នុងវិស័យជាច្រើននៅប្រទេសកម្ពុជា ដូចវិស័យសុខាភិបាល វិស័យឧស្សាហកម្ម និងវិស័យកសិកម្ម ជាដើម។

បើទោះបីជា ថាមពលនុយក្លេអ៊ែរ មានផលប៉ពាល់ខ្លះ ប៉ុន្ដែបើប្រៀបធៀបផលប៉ះពាល់របស់ថាមពលនុយក្លេអ៊ែរ ការទាញអគ្គិសនីពីថាមពលនុយក្លេអ៊ែរនេះទៅប្រើប្រាស់លើវិស័យផ្សេងៗ គឺមានផលប៉ះពាល់តិចតួចប៉ុណ្ណោះ។ កញ្ញា លីណា បានបញ្ជាក់ថា នៅកម្ពុជា មិនទាន់មានការទាញថាមពលអគ្គិសនីពីថាមពលនុយក្លេអ៊ែរនៅឡើយ ព្រោះត្រូវសិក្សាពីគម្រោងនេះឱ្យបានច្បាស់លាស់ មុននឹងបង្កើតទៅជារោងចក្រថាមពលនុយក្លេអ៊ែរ។ ហើយបច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងតែសិក្សាស្វែងយល់ពីការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ផងដែរ។

គួរបញ្ជាក់ថា កញ្ញា ណោង ជាលីណា មានទីកន្លែងកំណើតនៅខេត្តសៀមរាប។ កញ្ញា បានបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញវិស្វកម្មនុយក្លេអ៊ែរ និងថាមពលរូបវិទ្យា នៅសាកលវិទ្យាល័យស្រាវជ្រាវនុយក្លេអ៊ែរមេហ្វី ទីក្រុង Obninsk សហព័ន្ធរុស្ស៊ី រយៈពេល៥ឆ្នាំ។ ក្រៅពីការយល់ដឹងពីជំនាញវិស្វកម្មនុយក្លេអ៊ែរ កញ្ញា លីណា មានសមត្ថភាពអាចប្រើប្រាស់ភាសាបរទេសដូចជា ភាសារុស្ស៊ី អង់គ្លេស ចិន និងភាសាថៃ ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង