
ភ្នំពេញ៖ លោកហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៤ សីហានេះ បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥។ជាកិច្ចប្រជុំធ្វើឡើងក្រោយពីលោកក្លាយជានាយករដ្ឋមន្ត្រីតាមសេចក្តីទុកចិត្តពីពលរដ្ឋ គណបក្សប្រជាជនកម្ពុជា និងសមាជិកសភា។
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកនេះ លោកបានពិភាក្សាលើការងារមួយចំនួន គឺការប្រកាសឱ្យអនុវត្តនូវ«យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ » និង ការសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការកែសម្រួលឈ្មោះ“ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច»ទៅជា«ក្រសួងអធិការកិច្ច» និង ពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត«រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន »។ការណែនាំរបស់នាយករដ្ឋមន្ត្រី អំពីរបៀបរបបការងារ និងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី។
ថ្លែងក្នុងកិច្ចប្រជុំដំបូង លោកបានថ្លែងអរគុណដល់ប្រជាពលរដ្ឋកម្ពុជាដែលបានមានសេចក្តីទុក្ខចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បោះឆ្នោតគាំទ្ររូបលោកក្លាយជានាយករដ្ឋមន្ត្រី។លោកតំណែងនេះនឹងផ្តល់ឱ្យដល់លោកបានដឹកនាំកិច្ចប្រជុំនៅពេលនេះ ជាថ្លែងប្រវត្តិសាស្ត្រហើយលោកបានប្រកាសដាក់ចេញនូវគោលនយោបាយសំខាន់ៗ ដើម្បីកែទម្រង់នឹងអភិវឌ្ឍកម្ពុជាសម្រាប់អណត្តិទី៧នេះ។