Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

វិស័យកសិកម្ម ស្បៀងអាហារ និងអាហារូបត្ថម្ភ ជួបជុំគ្នាពិភាក្សាពីបញ្ហាសុវត្ថិភាពម្ហូបអាហារ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ភាគីពាក់ព័ន្ធចំនួនជិត៣០០នាក់ ដែលធ្វើការក្នុងវិស័យកសិកម្ម ស្បៀងអាហារ និងអាហារូបត្ថម្ភ នាថ្ងៃទី១៦ សីហា បានជួបជុំគ្នា នៅទីក្រុងភ្នំពេញ ដើម្បីប្រារព្ធទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការយកចិត្តទុកដាក់ និងជំរុញសកម្មភាពនានា ដើម្បីធានាបាននូវសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា។

ថ្លែងក្នុង ទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម មានប្រសាសន៍ថា ជំងឺដែលបណ្តាលមកពីម្ហូបអាហារ គឺជាបញ្ហាប្រឈមសុខភាពសាធារណៈនៅទូទាំងតំបន់ រួមទាំងកម្ពុជាផងដែរ។ ក្រសួងកសិកម្ម នឹងធ្វើឱ្យរបបអាហារសុខភាពនិងអាហារសុវត្ថិភាព ងាយស្រួលអាចរកបាន មានតម្លៃសមរម្យ និងឆ្លើយតបចំពោះបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់។

ជាមួយគ្នានោះ វេជ្ជបណ្ឌិត ណាហ្គីស្សា ខូជេវ៉ា តំណាងស្តីទីអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានឱ្យដឹងថា សុវត្ថិភាពម្ហូបអាហារចាំបាច់ណាស់ដើម្បីធានាបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ លុះត្រាតែអាហារមានសុវត្ថិភាព ទើបអាចបំពេញតម្រូវការអាហារូបត្ថម្ភបាន និងជួយមនុស្សពេញវ័យរស់នៅប្រកបដោយសុខុមាលភាព និងជីវិតកាន់តែប្រសើរ ព្រមទាំងជួយកុមារលូតលាស់ និងអភិវឌ្ឍរាង្គកាយ។

ដោយមើលឃើញពីសារៈសំខាន់នៃការចូលរួម និងកិច្ចសហប្រតិបត្តិការគ្នាទៅលើស្តង់ដារម្ហូបអាហារ និងកិច្ចគាំពារដល់សុខភាពអ្នកប្រើប្រាស់ លោក អ៊ុំ កុសល ឧបការីតំណាងអង្គការស្បៀង និងកសិកម្មនៃ សហប្រជាជាតិ (FAO) ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ថា សុវត្ថិភាពម្ហូបអាហារ គឺជាទំនួលខុសត្រូវចម្បងរបស់ភាគីទាំងអស់ ដែលធ្វើការក្នុងខ្សែច្រវ៉ាក់អាហារ គិតចាប់ពីអ្នកផលិត អ្នកកែច្នៃ ស្ថាប័នគ្រប់គ្រងម្ហូបអាហារ ម្ចាស់អាជីវកម្មរហូតដល់អ្នកប្រើប្រាស់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង