Yearendyearend1140x150

លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នាចុងសប្ដាហ៍នេះ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី០៩សីហានេះ បានឲ្យដឹងថា លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាចុងសប្ដាហ៍នេះ។ តាមរយៈដំណើរទស្សនកិច្ចលើកនេះ ភាគីចិនរំពឹងថា នឹងកសាងសហគមន៍ចិន-កម្ពុជា នៃអនាគតរួមគ្នាឲ្យកាន់តែស៊ីជម្រៅ និងរឹងមាំ លើកិច្ចសហប្រតិបត្តិការកសាងរួមគ្នានៃ "ខ្សែក្រវាត់ និងផ្លូវ » ជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈាន ដល់កម្រិតថ្មី ។

បើតាមក្រសួងការបរទេសចិន បានបញ្ជាក់ថា លោក Wang Yi នឹងបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែសីហា។ តាមរយៈដំណើរទស្សនកិច្ចនេះ ប្រទេសចិនទន្ទឹងរង់ចាំការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយប្រទេសអាស៊ីអាគ្នេយ៍ទាំងបី អនុវត្តជំហរថ្មីនៃទំនាក់ទំនងចិន-នូវែលសេឡង់ ជំរុញការកសាងសហគមន៍ដែលមានអនាគតរួមគ្នារវាងចិន ម៉ាឡេស៊ី និងកម្ពុជា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការ ប្រកបដោយគុណភាពខ្ពស់ក្នុងការកសាងរួមគ្នានៃ «ខ្សែក្រវាត់ និង ផ្លូវ » ជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មី ។

អ្នកនាំពាក្យ បានសង្កត់ធ្ងន់ថា ប្រទេសចិនក៏មានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសទាំងបី ដើម្បីរួមគ្នាលើកកម្ពស់ការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល សន្តិសុខពិភពលោក និង អរិយធម៌ពិភពលោក ជំរុញការស្តារសេដ្ឋកិច្ច រក្សាសន្តិភាព ការផ្លាស់ប្តូរស៊ីជម្រៅ និងការរៀនសូត្រគ្នាទៅវិញទៅមក និងធ្វើឱ្យកាន់តែធំទូលាយ ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ បុលភាពនៃតំបន់ និងពិភពលោក។។

គួរបញ្ជាក់ថា ឆ្នាំ២០២៣នេះ គឺជាខួបលើកទី១០ នៃគោលគំនិតរបស់លោកប្រធានាធិបតី Xi Jinping ក្នុងការកសាងសហគមន៍ជាមួយនឹងអនាគតរួមគ្នាសម្រាប់មនុស្សជាតិ និងគំនិតផ្តួចផ្តើម "ខ្សែក្រវ៉ាត់ និងផ្លូវ" ដែលបណ្តាប្រទេសអាស៊ីអាគ្នេយ៍តែងតែមាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង