.png?1691292595)
វ៉ាស៊ីនតោន៖ អនាគតអ្នកដឹកនាំកម្ពុជា លោក ហ៊ុន ម៉ាណែត នឹងជួបជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនអាម៉េរិកដែលចាប់អារម្មណ៍ក្នុងការបណ្តាក់ទុន នៅទីក្រុងញូវយ៉ក នាខែក្រោយ។ ប្រធានក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន រង់ចាំមើលការជួបគ្នានេះ តើលោក ហ៊ុន ម៉ាណែត មានវិធីសាស្ដ្រអ្វី ដើម្បីផ្សះផ្សារទំនាក់ទំនងរវាងកម្ពុជា និងអាម៉េរិក។
នាខែក្រោយនេះ អនាគតអ្នកដឹកនាំថ្មីរបស់កម្ពុជា លោក ហ៊ុន ម៉ាណែត អាចនឹងជួបជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនអាម៉េរិកដែលចាប់អារម្មណ៍ក្នុងការបណ្តាក់ទុន នៅទីក្រុងញូវយ៉ក នាខែក្រោយ។ លោក Ted Osius ប្រធានក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន បានឱ្យដឹងថា លោកនឹងទន្ទឹងរង់ចាំមើលថា តើមានវិធីដើម្បីចាប់ផ្តើមថ្មី រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងភ្នំពេញ រឺអត់។ ប៉ុន្ដែវាមិនមែនជាការចាប់ផ្ដើមថ្មីទាំងស្រុងទេលោក ហ៊ុន ម៉ាណែត មិនមែនជាសម្ដេច ហ៊ុន សែន ដូច្នេះវាប្រហែលជាខុសគ្នាខ្លះ។
លោក Osius អតីតអ្នកការទូតបម្រើការជាឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំប្រទេសវៀតណាម បាននិយាយថា កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលបានធ្វើឡើងនៅក្នុងខែកញ្ញា លោកនឹង នាំយកនាយកប្រតិបត្តិ នាយកប្រតិបត្តិជាន់ខ្ពស់ ដែលចាប់អារម្មណ៍មកលើប្រទេសកម្ពុជា ហើយប្រហែលជាចង់ទទួលបានទស្សនៈពីអនាគតអ្នកដឹកនាំថ្មីរបស់កម្ពុជារូបនេះ។
លោក Osius បានឱ្យដឹងទៀតថា លោក ហ៊ុន ម៉ាណែត ដែលបានទទួលការអប់រំនៅស្ថាប័នលោកខាងលិច រួមទាំងបណ្ឌិតសភាយោធា West Point នៅអាម៉េរិក នឹងមិនចង់ក្លាយជា កម្មសិទ្ធិគ្រប់យ៉ាង របស់ប្រទេសផ្សេងនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានបន្ដថា ខ្លួនមិនមានការអត្ថាធិប្បាយជាក់លាក់ណាមួយលើការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នាពេលអនាគតនោះទេ ប៉ុន្តែការបង្កើតរដ្ឋាភិបាលថ្មី គឺជាឱកាសមួយសម្រាប់គណបក្សប្រជាជនកម្ពុជា ដើម្បីលើកកម្ពស់ជំហរអន្តរជាតិរបស់កម្ពុជា៕