Cctimesw1140xh150cm copy

លទ្ធផលតេស្ត៖អ្នកដំណើរលើក​ប៉ាល់​Westerdam​៧៨១​នាក់​គ្មានផ្ទុកជំងឺកូរ៉ូណា

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ភ្នំពេញ៖ គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ១៩នេះ ក្រសួងសុខាភិបាលបានធ្វើតេស្ត្ អ្នកដំណើរលើកប៉ាល់ខ្នាតធំវេស្តឺ ដាម បានចំនួន ៧៨១ នាក់ដោយទទួលបានលទ្ធផលអវិជ្ឃមានវីរុសកូរ៉ូណា(COVID19) ហើយ ស្ថានភាពទូទៅរបស់អ្នកដំណើរទាំងអស់ មិនមានបញ្ហាគួរឲ្យកត់សម្កាល់ឡើយ គឺមានសុខភាពធម្មតា និងមិនមានអ្នកមានឡើងកម្ដៅខ្លួនទេ។ 

លទ្ធផលខាងលើនេះ ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តព្រះសីហនុ កំពុងបំពេញកិច្ចការ ដោយសហការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ក្នុងការជួយសម្របសម្រួលឲ្យអ្នកដំណើរ ដែលនៅ សេសសល់ទាំងអស់ អាចបានបន្តដំណើរតាមជើងហោះហើរ ដើម្បីឆាប់បានត្រលប់ទៅប្រទេស របស់ពួកគេវិញ។

គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃដែលនាវាបានចាកចេញពីទីក្រុងហុងកុងមក គឹមានរយៈពេល ១៩ថ្ងៃ ហើយបើគិតមកត្រឹមថ្ងៃទី១៩ កុម្ភៈនេះ ខណៈប្រតិបត្តិការសុខាភិបាល ដែលក្រសួងបាននឹង កំពុងធ្វើនេះ គឺមានការសហការយ៉ាងជិតស្និទ្ធជាមួយអង្គ ការសុខភាពពិភពលោក (WHO) មជ្ឍមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក (US CDC) វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ស្ថានទូតពាក់ព័ន្ធ និងផ្នែកផ្សេងៗទៀត ដើម្បីធ្វើតេស្តរកជំងឺកូរ៉ូណានេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង