Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

លោក ហ៊ុន ម៉ាណែត ប្តេជ្ញាអនុវត្តឲ្យបានដាច់ខាតនូវ«បណ្តាំ»របស់សម្តេច ហ៊ុន សែន

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានសរសេរសារក្នុងបណ្តាញសង្គមនៅថ្ងៃទី២៧កក្កដានេះថា «បណ្តាំរបស់ពុកដែលកូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តឲ្យបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ»។ ការបញ្ជាក់បែបនេះ បន្ទាប់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៦កក្កដា បានថ្លែងសារ ប្រាប់ទៅកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ដែលជាអនាគតនាយករដ្ឋមន្ត្រី ថា ពេលក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា លោកបណ្ឌិតត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្ត របស់ប្រជាជន។

សូមជម្រាបថា នៅក្នុងបណ្តាញសង្គម Twitter ផ្លូវការសម្តេច ហ៊ុន សែន កាលពីថ្ងៃទី ២៦ ខែកក្កដា សម្តេចបានបង្ហោះសារដ៏មានអត្ថន័យបំផុត ដែលចងចាំជានិច្ចក្នុងជីវិតតស៊ូ ដោយរៀបរាប់ថា៖ វាជាការគាប់ជួនមួយដែលថ្ងៃនេះខ្ញុំបានប្រកាសថា ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្រ្តី ក្រោយសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសម្រាប់គណរដ្ឋមន្ត្រី នាថ្ងៃ២២ សីហា ២០២៣ខាងមុខនេះ។

ល្ងាចនេះទូរទស្សន៍បាយ័ន្ត ចាក់ផ្សាយ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មីភាគ៧២ គឺចំពេលដែលម៉ាណែត ចាកផ្ទៃម្តាយ ថ្ងៃ២០ តុលា ១៩៧៧។ ជីវិតកូនពិតជាកំសត់ណាស់ តែកូនជាមួយម្តាយបានខិតខំរស់ដើម្បីជួបជុំជាមួយពុកវិញ។

ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាកូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍនិងភាពសុខសាន្តរបស់ប្រជាជន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង